ជីវិតកម្សាន្ដ
Rith Omega ប្រាប់មូលហេតុដែលខ្លួនជួយលោក ប៊ុតសីហា និង ថៃ អតិជាតិបុត្រ វិលមកកាន់វិថីសិល្បៈ
ក្រោយប្រកាសវត្តមាន ថៃ អតិជាតិបុត្រ និង ប៊ុត សីហា ដែលកំពុងត្រៀមប្រឡូកវិថីសិល្បៈវិញ តាមរយៈ YK Lab (យុគៈ) សាធារណជនជាច្រើនបានសម្តែងការគាំទ្រ និងជំរុញទឹកចិត្តអ្នកទាំងពីរឱ្យឈប់ខ្វល់ពីអតីតកាល ខណៈសាធារណជនមួយចំនួនទៀត នៅមិនទាន់ជឿជាក់លើលោក ប៊ុត សីហា នៅឡើយ។

តែទោះជាបែបនេះ អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ (Rith Omaga) បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តជួយ ក៏ព្រោះតែលោកក៏ធ្លាប់ឆ្លងកាត់អស់ហេីយ ការសេីចចំអក មេីលងាយ រិះគន់ ធ្វើឱ្យជីវិតធ្លាក់ដល់សូន្យ។
លោកថា “គ្រប់យ៉ាងខ្ញុំបានត្រៀមរួចហេីយ លក្ខណ្ឌការងារក៏ខ្ញុំបានប្រាប់ពួកគាត់ដែរ ( សីហា / បុត្រ )។ពួកគាត់សុទ្ធតែជាមនុស្សត្រូវការឱកាសត្រលប់មកវិញ ទោះម្នាក់ៗមានរឿងអាស្រូវ រងការមេីលងាយ រិះគន់ និងធ្លាប់ខុស”។
លោកបន្ថែមទៀតថា “ខ្ញុំមិនមែនជាអ្នកមានលុយច្រេីនយកទៅជួយពួកគាត់ទេ តែខ្ញុំមានក្រុមការងារ នឹងសមត្ថភាព ដេីម្បីជួយពួកគាត់លេីការងារទាំងអស់ ដែលអ្នកចំរៀងធម្មតាចង់ធ្វេីត្រូវតែចំណាយលុយ ( ផលិតចម្រៀង / MV / Marketing ) តែបេីខ្ញុំជួយពួកគាត់បាន ខ្ញុំនឹងអាចមានស្នាដៃមួយដែលខ្ញុំអាចឱ្យពួកគាត់ត្រលប់មកវិញបានម្តងទៀត ហេីយខ្ញុំក៏បានចំណូលពីភាគរយពួកគាត់ដែរ (ជួយបានទាំងខ្លួនឯង ជួយបានទាំងពួកគាត់)”។
គួររំលឹកថា កាលពីម្សិលមិញនេះ អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ ទើបតែប្រកាសថា ខ្លួននិងអតីតជ័យលាភីលេខ១ កម្មវិធី The Voice Cambodia រដូវកាលទី១ បានជួបជជែកលក្ខណ្ឌការងារជាមួយគ្នា ដើម្បីត្រៀមចូលរួមជាមួយនឹង YK Lab (យុគៈ) ដោយរំពឹងថា មហាជននឹងទុកឱកាសដល់អ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួន។
ទន្ទឹមនោះ អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះ សង្ឃឹមដែរថា មហាជននឹងទុកឱកាសឱ្យអតីតអ្នកចម្រៀងរូបនេះ ខណៈលោកជឿជាក់ថា លោកប្រាកដជាអាចធ្វេីឱ្យលោក ប៊ុត សីហា ត្រលប់មកវិញក្នុងរូបរាងថ្មី និងរសជាតិថ្មី៕ អត្ថបទ៖ សុធាវី


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


