ជីវិតកម្សាន្ដ
Rith Omega ស្នើចិត្តមហាជន ឈប់ជាន់ពន្លិច ប៊ុត សីហា ហើយផ្តល់ឱកាសកែប្រែខ្លួនជាថ្មី
អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានអង្វរសុំចិត្តមហាជនក៏ដូចជាអ្នកគាំទ្រ ឈប់រិះគន់ ខឹងតាមជាន់ពន្លិចតារាចម្រៀងប្រុសលោក ប៊ុត សីហា បន្តទៀត ព្រោះពេលនេះ ប៊ុត សីហា តាំងចិត្តជាថ្មីក្នុងការចាប់ផ្តេីមឡេីងវិញ។

ជាការពិតកាលពេលថ្មីៗកន្លងមកនេះ លោក Rith Omega បានស្កាត់ជួបគ្នាជាមួយតារាចម្រៀង និងជាអតី តម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ដើម្បីពិភាក្សាការងារ ជុំវិញការចាប់ដៃគ្នាក្នុងផលិតចេញនូវបទចម្រៀងបម្រើអារម្មណ៍មហាជនឡើងវិញ ខណ:ពួកគេសង្ឃឹមថា អ្នកគាំទ្រនឹងទុកឱកាសដល់ ប៊ុត សីហា ជាថ្មី។
លោក Rith Omega បានលើកឡើងថា “ខ្ញុំសុំនិយាយយរឿងមួយ សុំបានទេបងប្អូនសូមឈប់ជាន់ ប៊ុត សីហា ទៀតទៅ សីហ៊ា បានអនុវត្តន៍ទោសរួចហេីយ ពេលនេះគាត់ចេញមកជាមនុស្សថ្មី ហេីយគាត់ក៏បានតាំងចិត្តជាថ្មីក្នុងការចាប់ផ្តេីមឡេីងវិញ” ។
Rith Omega និយាយបន្តថា សីហា កន្លងមកមិនបានលួចឆក់ប្លន់ឫសម្លាប់មនុស្សធ្វេីឱ្យប៉ះពាល់ដល់អ្នកណាទេមនុស្សខុសចង់កែ តេីអាចផ្តល់ឱកាសឱ្យគាត់ម្តងទៀតបានទេ មិនមានអី្វខាតណាព្រោះលោកអត់បានសុំឱ្យបងប្អូនជួយជាលុយកាក់អី្វទេ គ្រាន់តែសុំបងប្អូនផ្តល់ឱកាសដល់គាត់។
លោក Rith Omega និយាយទៀតថា សុំបេីកចិត្តទទួលយកសីហា នឹងជួយគាំទ្របទថ្មី សីហា ដែលខ្ញុំបានរៀបចំឱ្យគាត់ ដែលនឹងត្រៀមចេញខែក្រោយនេះផង។ ការគាំទ្របងប្អូនជាកំលាំងចិត្តដ៏សំខាន់មួយសំរាប់អោយសីហាត្រលប់មកវិញ”។
ជាមួយគ្នាលោក Rith Omega ក៏បានស្នើនឹងសូមឱ្យរាល់ម្ចាស់ PUB និងអ្នកគ្រប់គ្រង PUB ផ្តល់ឱកាស event ឱ្យ ប៊ុត សីហា ដេីម្បីបានចំណូលធ្វេីបទចម្រៀងឱ្យលោកផង និងសង្ឃឹមទៀតថា អាចបញ្ឈប់នូវវប្បធម៍ជាន់ពន្លិច ដែលជាន់រហូតដល់ដកដង្ហេីមមិនបានងេីបលែងរួចនោះ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


