Connect with us

ជីវិតកម្សាន្ដ

ពិធីមង្គលការតារាកូរ៉េ ៣ គូ ចំណាយប្រាក់រៀបចំអស់ច្រើនសន្ធឹក

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាកូរ៉េជាច្រើនរូបបានរៀបចំពិធីមង្គលការរបស់ពួកគេ ក្នុងនោះក៏មានអាពាហ៍ពិពាហ៍បែបលក្ខណៈឯកជន ជាមួយតម្លៃនិងការចំណាយច្រើនសន្ធឹកសឹងពុំធ្លាប់មានទស្សនិកជនណាម្នាក់បានដឹងសោះឡើយ។

ខាងក្រោមនេះគឺជាពិធីមង្គលតារាកូរ៉េ ៣ គូ ហ៊ានចំណាយប្រាក់រៀបចំឡើងអស់ច្រើនបំផុតនៅប្រទេសកំណើតរបស់ខ្លួន។

១. Lee Seung Gi និង Lee Da In

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីមង្គលការឯកជនរបស់ Lee Seung Gi និង Lee Da In ត្រូវបានយកចិត្តទុកដាក់ចំពោះការចំណាយសម្រាប់ពិធីមង្គលការនេះ។ ពិធីមង្គលរបស់តារាកូរ៉េមួយគូរនេះបានរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្រណិតបំផុត Grand Intercontinental Seoul កន្លែងនេះមានផ្ទៃធំទូលាយ ជាមួយផ្នែកខាងក្នុងដ៏ស្រស់ស្អាត និងមានផ្កាស្រស់សម្រាប់តុបតែង។ ជាមធ្យមសាលអាពាហ៍ពិពាហ៍ អាចទទួលភ្ញៀវពី ៤០០ ទៅ ៩៣០ នាក់ ចំណែកអាហារនីមួយៗសម្រាប់ភ្ញៀវម្នាក់គឺ ១៨០,០០០ វ៉ុន(ប្រហែល ១៣៤ ដុល្លារ) តម្លៃសម្រាប់ការតុបតែងផ្កាចាប់ផ្តើមពី ១៩ លានវ៉ុន(ប្រហែល១៤.២៤៣ ដុល្លារ) ដូច្នេះការប៉ាន់ស្មានតម្លៃសរុបសម្រាប់ពិធីមង្គលការមានលើសពី១០០លានវ៉ុន (ប្រហែល ៧៤.៩៦៨ដុល្លារ) ។

២. Hyun Bin និង Son Ye Jin

ពិធីមង្គលការរវាងតារាសម្តែង Hyun Bin និង Son Ye Jin រៀបចំឡើងនៅនៅ Aston House ក្នុង Grand Walkerhill Seoul តម្លៃត្រូវគេប៉ាន់ស្មានសម្រាប់មង្គលការគូស្នេហ៍មួយនេះចំណាយអស់ ប្រហែល ១៣០ លាន វ៉ុន(ប្រហែល ៩៧.៤២៨ ដុល្លារ) ដែលបូករួមជាមួយរៀបចំផ្កាស្រស់តុបតែង និងសេវាកម្មដ៏ប្រណិត ក៏ដូចអាហាររបស់ភ្ញៀវចូលរួម ។

៣. Song Hye Kyo និង Song Joong Ki

ទោះជាយ៉ាងណាក៏ដោយ ពិធីរៀបការរបស់អតីតប្តីប្រពន្ធតារាសម្តែង Song Hye Kyo និង Song Joong Ki នៅតែមានតម្លៃថ្លៃជាងគេ។ ការចំណាយសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេគឺ ៣០០ លានវ៉ុន(ប្រហែល២២៤.៧៩១ ដុល្លារ) រួមទាំងការចំណាយលើទីតាំង ការតុបតែង អាហាររបស់ភ្ញៀវ សំលៀកបំពាក់ និងចិញ្ចៀនអាពាហ៍ពិពាហ៍ជាដើម៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jennie បញ្ចេញភាពសិចស៊ីទាក់ទាញភ្នែក អ្នកគាំទ្រនៅកម្មវិធី Coachella 2023 ក្នុងសប្តាហ៍ទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៣ នាទីutes មុន

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំUN ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ​ថៃរៀបចំផែនការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាយូរមកហើយ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ កំពុងកុហកទាំង UN និងអាស៊ាន ទាំងដែលខ្លួន ឈ្លានពាននិងបាញ់កម្ពុជាមុនសោះ

កីឡា១ ម៉ោង មុន

ព្រឿង​ សុជាតិ​ ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ និង​ប្រជាជន​កម្ពុជា​ទោះ​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ​

កីឡា១ ម៉ោង មុន

វិសាខា ពង្រីកកីឡដ្ឋានឱ្យទំនើបស្តង់ដា ជាចក្ខុវិស័យត្រៀមធ្វើម្ចាស់ផ្ទះ ពេល​លេងពានអន្តរជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាបិទការហោះហើរទាំងស្រុង នៅតំបន់ផ្ទុះអាវុធជាមួយថៃ

Sokha Hotels

ព័ត៌មានពេញនិយម