ជីវិតកម្សាន្ដ
Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ
បន្ទាប់ពីឆ្លងកាត់មុខកាំបិតអស់ជាច្រើនដង តារាស្រីថៃ Ice Preechaya ត្រូវទស្សនិកជនមួយចំនួននាំគ្នារិះគន់ជាហូរហែ រឿងញៀននឹងការកែសម្ផស្ស ជាពិសេសក្រោយកែរួច គេឃើញនាងឧស្សាហ៍ទម្លាយរូបសិចស៊ីជាញឹកញាប់ណាស់។

ថ្វីត្បិតរងនូវពាក្យប្រមាថទិតៀនយ៉ាងណាក្ដី Ice Preechaya តែងតែរក្សាភាពស្ងប់ស្ងាត់មិនតបត ទើបតែពេលនេះទេ នាងបានបង្ហាញខ្លួនក្នុងរូបរាងថ្មីមួយទៀត ដោយអមជាមួយសារចាក់ដោតឆ្លើយតបទៅកាន់អ្នកពូកែរិះគន់នាងកន្លងមក។
តាមរយៈការបង្ហោះរបស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ នៅលើបណ្ដាញសង្គម IG នាងបានសរសេរថា “បើអ្នកមិនចូលចិត្តរូបរាងរបស់ខ្ញុំ វាមិនមែនជារឿងរបស់ខ្ញុំទេ វាជារឿងរបស់អ្នក!! រាល់ថ្ងៃខ្ញុំរីករាយនឹងខ្លួនឯងណាស់ ខ្ញុំមិនខ្ចីទៅកើតទុក្ខតាមផ្គាប់ចិត្តអ្នកផ្សេងនោះទេ!!!” ។

បន្ថែមពីលើសារនេះមួយឃ្លានេះ Ice Preechaya បានរៀបរាប់បន្តទៀតអំពីការទិទៀនអ្នកដទៃថា នៅពេលដែលមនុស្សចូលចិត្តស្វែងរកកំហុសអ្នកដទៃ ដោយការ Bully លើរូបរាង ឋានៈ តួនាទី របៀបស្លៀកពាក់ សក់ក្បាល ចាស់ក្មេង ឬសូម្បីតែការផាត់មុខ អ្នកនោះពិតជាគួរអាម៉ាស់ជាងដើរស្រាតទៅទៀត។ និយាយឱ្យត្រង់ទៅ គ្មាននរណាមានសិទ្ធិទៅវិនិច្ឆ័យអ្នកដទៃនោះទេ ដូច្នេះគួរបញ្ឈប់វប្បធម៌ Bully គេទៅ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីតកាលរបស់ Ice Preechaya ធ្លាប់ជាកូនអភិជន រស់នៅប្រៀបដូចព្រះនាងម្ចាស់
ចុចអាន៖ ម៉ូដឈុតប្លែកៗ និងលេចធ្លោក្នុងកម្មវិធី Met Gala 2023 ទស្សនិកជនលើកមកនិយាយច្រើនជាងគេ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


