ជីវិតកម្សាន្ដ
ជនជាតិសិង្ហបុរីម្នាក់ជាប់គុក ២៩ ឆ្នាំ ពីបទបណ្ដោយឲ្យបុរស ៥ នាក់រំលោភប្រពន្ធរបស់ខ្លួន
បុរសម្នាក់ដែលជាជនល្មើសធំបំផុតក្នុងករណីចែកគ្នារំលោភប្រពន្ធនៅប្រទេសសិង្ហបុរីត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៩ ឆ្នាំ និងវាយ ២៤ រំពាត់ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា កន្លងផុតទៅ ។

ក្នុងករណីនេះមានជនល្មើសសរុប ៦ នាក់ ពួកគេស្គាល់គ្នាដំបូងក្នុងឆ្នាំ ២០១០ តាមបណ្ដាញសង្គមអនឡាញ ហើយបានធ្វើការចែករំលែកពីចំណង់ផ្លូវភេទគឺផ្លាស់ប្ដូរវេនគ្នារំលោភប្រពន្ធទៅវិញទៅមក ។
បុរសវ័យ ៤២ ឆ្នាំជនជាតិសិង្ហបុរីដែលជាមេខ្លោងបានរួមគំនិតជាមួយបុរស ៥ នាក់ទៀតក្នុងការដាក់ថ្នាំប្រពន្ធរបស់ពួកគេហើយរំលោភអស់រយៈពេល ៨ ឆ្នាំមកហើយ ទន្ទឹមនោះគាត់ក៏បានរួមគំនិតជាមួយបុរស ២ នាក់ដើម្បីរំលោភប្រពន្ធនិងអតីតប្រពន្ធផងដែរ ។ អ្នកទាំង ៦ មិនត្រូវបានបញ្ចេញឈ្មោះនោះទេ ដូច្នេះគេតំណាងឈ្មោះពួកគេជាអក្សរ ក ខ គ ឃ ង ច វិញ ។

បុរស “ក” ជាជនល្មើសសំខាន់បំផុតក្នុងរឿងក្ដីខាងលើ ជាក់ស្ដែងលោក “ក” ធ្លាប់សុំប្រពន្ធរួមភេទ ៣ នាក់ដែរ ប៉ុន្តែនាងមិនព្រមទើបបែកគំនិតដាក់ថ្នាំរួចហៅគេមករំលោភជុំគ្នាតែម្ដង សំណាងអាក្រក់អ្នកស្រីក៏ដឹងខ្លួនចំពេលប្ដីកំពុងគេងលក់ក៏ឃើញវីដេអូដែលលាតត្រដាងការពិតគ្រប់យ៉ាងទៅ ។
យោងតាមការសារភាពបានឲ្យដឹងថាលោក “ក” ធ្វើបែបនេះព្រោះប្រពន្ធធ្លាប់លួចផិតក្បត់ក្នុងឆ្នាំ ២០១០ និងឆ្នាំ២០១៤ បច្ចុប្បន្នគាត់កំពុងទទួលការប្រឹក្សាផ្នែកវិកលចរិតក្នុងពន្ធនាគារផងដែរ ។

ចំណែកលោក “ច” ត្រូវបានកាត់ទោសមុនគេបង្អស់គឺក្នុងខែមករា ឆ្នាំ២០២២ ។ បន្ទាប់មកលោក ខ គ ឃ ង ក៏ត្រូវបានកាត់ទោសឲ្យជាប់គុកដូចគ្នា ចន្លោះពី ១៣ ឆ្នាំ ៦ ខែ ទៅ ២២ ឆ្នាំ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ ។ ក្នុងនោះបុរសបីនាក់បានទទួលពិន័យ ២០ រំពាត់ ខណៈម្នាក់ទៀតរួចខ្លួនព្រោះគាត់មានអាយុលើស ៥០ ឆ្នាំហើយ ៕
ប្រភព ៖ scmp
ចុចអាន ៖ ចាប់ខ្លួនក្មេងប្រុសពីរនាក់ រួមគំនិតឆក់ខ្សែកមាសពីហាងគ្រឿងអលង្ការនៅ សិង្ហបុរី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ