ជីវិតកម្សាន្ដ
មករា ឈប់ពីតំណែង យូ ថនវណ្ណៈ ចេញមកផ្ដាំច្បាស់ៗ អ្នកចង់បន្តវេន Mister Grand Cambodia
ប្រាកដណាស់ កាលពីម្សិលមិញ អ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីក្រុមហ៊ុនមហាហង្ស ប្រកាសពីការដកតំណែងរបស់បេក្ខភាព Mister Grand Cambodia2023 បុរសសង្ហា ធុល មករា ក្រោយគ្រងតំណែងបានរយៈពេលខ្លី។

ក្រុមហ៊ុនមហាហង្ស បញ្ជាក់ថា មូលហេតុដែលបុរសឯករូបនេះត្រូវបានក្រុមហ៊ុនសម្រេចដកហូតតំណែង ក៏ព្រោះតែលោក ធុល មករា មិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុន។ ចំណែកសាមីខ្លួនលោក ធុល មករា បានឲ្យដឹងយ៉ាងខ្លីថា លោកជាអ្នកលាលែងដោយខ្លួនឯង។

បន្ទាប់ពីមានដំណឹង នៃការចាកចេញពីតំណែងរបស់បុរសសង្ហា ធុល មករា ពី Mister Grand Cambodia 2023 ស្រាប់តែរៀមច្បងលោក យូ ថនវណ្ណៈ ដែលជាម្ចាស់ជ័យលាភី Mister Grand Cambodia 2023 បានចេញមកនិយាយពាក់ព័ន្ធបញ្ហានេះ។ ក្នុងនោះលោកក៏បានលើកជាមតិផ្ដាំផ្ញើអ្នកដែលចង់បន្តវេន Mister Grand Cambodia ពី លោក ធុល មករា ផងដែរ។

លោក យូ ថនវណ្ណៈ ម្ចាស់ជយលាភី នៃកម្មវិធីប្រកួតបុរសឯកដ៏អស្ចារ្យ នៃកម្ពុជា ប្រចាំឆ្នាំ ២០២២ (Mister Grand Cambodia 2022) បានបញ្ចេញចំណាប់អារម្មណ៍ដែរថា «តើអ្នកណានឹងបន្តតំណែងពីខ្ញុំ បន្ទាប់ពី មករា បាត់បង់ឱកាសមួយនេះ? សម្រាប់អ្នកបន្ទាប់ មុននិងសម្រេចចិត្ត និងទទួលតំណែង សួរខ្លួនឯងសិនថា មានសមត្ថភាព ចំណេះដឹង ការតាំងចិត្ត និងគោរពតាមគោលការណ៍ក្រុមហ៊ុនបានកម្រិតណា»។

បុរសឯករូបនេះបន្ថែមថា «ពាក្យថា “Mister Grand Cambodia 2023” ងាយអាន និងងាយយល់ តែក្នុងន័យនោះ គឺត្រូវតំណាងប្រទេសកម្ពុជាទាំងមូល មិនមែនយកឈ្មោះកម្ពុជាទៅលក់មុខនៅឆាកអន្តរជាតិទេ។ សម្រាប់ខ្ញុំ មករា នៅតែសក្ដិសមក្នុងកម្មវិធីមួយនេះ ទោះបីជាគាត់បាត់បង់ឱកាសមួយនេះក៏ដោយ៕
អត្ថបទ ៖ ចាន់រ៉ា



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


