Connect with us

ជីវិតកម្សាន្ដ

ធុល មករា បញ្ជាក់ច្បាស់ៗថា លោកជាអ្នកលាលែងតំណែង Mister Grand Cambodia 2023 ខ្លួនឯង

បានផុស

នៅ

មុន​នេះ​បន្តិច មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ ពិសេស​អ្នក​និយម​តាមដាន​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា ខណៈ​សុខៗ ស្រាប់តែ​ក្រុមហ៊ុន​មហាហង្ស បាន​ប្រកាស​ពី​ការ​ដកតំណែង​របស់​បេក្ខភាព Mister Grand Cambodia 2023 គឺ​បុរស​សង្ហា ធុល មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បុរស​ឯក​រូប​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​សម្រេច​ក្នុង​ការ​ដក​ហូត​តំណែង ព្រោះតែ​លោក ធុល មករា មិន​អាច​បំពេញ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន។

ប្រភព​បន្ត​ថា សូម​ប្រកាស​ជា​ផ្លូវការ​ថា ចាប់​តាំងពី​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ Mister Grand Cambodia 2023 ត្រូវ​បាន​ដកហូត​តំណែង។

ដោយឡែក​បើ​តាម​ការ​បញ្ជាក់​ប្រាប់​យ៉ាង​ខ្លី​ពី លោក ធុល មករា បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​ជា​អ្នក​លាលែង​ដោយ​ខ្លួនឯង​។ លោក​ថា «ខ្ញុំ​បាន​លាលែង​តំណែង​ដោយ​ខ្លួនឯង ដោយ​គ្មាន​អ្នក​បង្ខិតបង្ខំ ព្រោះតែ​ខ្ញុំ​មិន​អាច​ធ្វើតាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ចង់បាន»។ ការ​ប្រកាស​នេះ ក៏​មាន​មតិ​ខ្លះ​សម្ដែង​ការ​សោកស្ដាយ និង​ខ្លះ​ទៀត​គាំទ្រ​លើក​ឡើង​ថា បង​គាំទ្រ​ការ​ចាកចេញ​របស់​ប្អូន ១០០ ភាគរយ កន្លែង​ណា​នៅ​បាន​សុខ គ្មាន​នរណា​សុខចិត្ត​លះបង់​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម