ជីវិតកម្សាន្ដ
ចាន់ សុផានី បន្តបើកកកាយរឿងអតីតស្វាមីគ្មានទំនួលខុសត្រូវលើកូនស្រី
គិតមកដល់ពេលនេះ អតីតតារាសម្ដែង និងពិធីការិនីអ្នកនាង ចាន់ សុផានី បានឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំមកហើយ ចាប់តាំងពីផ្ទុះរឿងរ៉ាវបែកបាក់ស្វាមីដែលជាតារាចម្រៀង គឺ លោក ហ្សូណូ ដោយបន្សល់ទុកកូនស្រីម្នាក់ឲ្យនាងជាអ្នករ៉ាប់រងការចិញ្ចឹមមើលថែ។

ជាការពិតណាស់ បន្ទាប់ពីស្ពាយឈ្មោះជាស្ត្រីមេម៉ាយ អតីតតារាស្រីរូបនេះ មិនដែលត្អូញត្អែរស្រែករកជំនួយចិញ្ចឹមកូនស្រីទេ។ ប៉ុន្តែថ្មីៗនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈអតីតតារាសម្ដែងអ្នកនាង ចាន់ សុផានី បានចេញមុខប្រកាសជាសាធារណៈសុំជំនួយពីអតីតស្វាមីក្នុងពេលដែលនាងកំពុងជួបការលំបាកខ្លាំងលើផ្នែកជីវភាពនាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញទោះបីមានការប្រកាសស្វែងរកជំនួយពីស្វាមីពិតមែន តែរហូតមកទល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីសំណាក់លោក ហ្សូណូ ដែលជាស្វាមី និងជាឪពុកនោះទេ។ ទង្វើនេះបានធ្វើឲ្យអ្នកនាង ចាន់ សុផានី កើតក្ដីមិនសុខចិត្ត ក៏ចេញមកបើកកកាយជាថ្មីពាក់ព័ន្ធរឿងរ៉ាវរបស់ស្វាមីរូបនេះ។ អ្នកនាងបានរៀបរាប់ថា «ស្រែកថាខ្លួនឯងចិត្តត្រជាក់ ខ្លួនឯងស្មោះត្រង់ ខ្លួនឯងមាសទឹកដប់ និងឲ្យតម្លៃគេណាស់ ភស្តុតាងក៏មាន ម្ដេចមានភស្តុតាងត្រង់ព្រួតគ្នាជេរដៀលខ្ញុំថាអ្នកឯងនឹងយកខ្ញុំជិតដប់ឆ្នាំអត់មានអ្វីនឹងមែន? នឹងឲ្យតម្លៃខ្ញុំមែន?»។

អ្នកនាង ចាន់ សុផានី បាននិយាយបន្តថា «នែ ខ្ញុំនេះបានហៅថាឲ្យតម្លៃ ព្រោះថាតាំងពីក្បាលអ្នកឯងឡើងមកនៅជាមួយខ្ញុំនឹងមានតែក្តបីទេ យល់? តែខ្ញុំមិនដែលនិយាយទេ ចិត្តត្រជាក់ អ្នកឯងនឹងគ្រាន់ជាអាងចំពោះអ្នកមិនដឹងទេ តែអ្នកឯងបានគំរាមប្ដឹងកូនខ្ញុំរួចហើយ មាសទឹកដប់អ្នកឯងសម្រាប់ពេលនេះបង្កើតកូនមកគ្មានភាពទទួលខុសត្រូវ រត់ទៅសម្ងំសុខតែឯង ហើយថាខ្លួនឯងមាសទឹកដប់ ខ្លួនឯងនឹងស្មោះត្រង់ សូម្បីប្រពន្ធកូនខ្លួនឯងដេកឱបនឹងទ្រូងក៏ក្បត់ ហើយឲ្យតម្លៃគេណាស់ បណ្ដោយឲ្យកូនវេទនា»។

អ្នកនាង ចាន់ សុផានី បន្តថា «អញ្ចឹងមែនក្នុងពេលអ្នកឯងព្យាយាមយកឥទ្ធិពល អ្នកឯងមកអួតសម្ញែងកូន ហើយប្រាប់កូនថា កុំឲ្យច្រណែននឹងភាពមានបានរបស់អ្នកឯង ខ្ញុំមើលថែកូនដប់ឆ្នាំនឹងកញ្ជើធ្លុះមែន បើមានចិត្តត្រជាក់មែននោះយកសតិខ្លួនឯងមកប្រើផង កុំត្រចៀកសពេក សូម្បីតែឆ្កែក៏វាចេះមើលថែកូនវាដែរ ហើយសូម្បីតែម៉ែរបស់លោកឯងនឹងក៏ចេះមើលថែលោកឯងឲ្យចោលកូនដែលជាឈាមរបស់លោកឯងដែរ។ អញ្ចឹងក្នុងនាមលោកឯងជាកូនប្រុសមានស្មារតីឡើងមិនមែនទៅសម្ដែងធ្វើស្រឡាញ់កូនគេដូចកម្សត់ណាស់នោះទេ កូនស្រីលោកឯងក៏រង់ចាំការស្រឡាញ់ពីលោកឯងដែរ ហើយកុំអាងលេសថាមានម្តាយកូនហាមមិនឲ្យជួប សូមទោសណាមិនដែលហាមសូម្បីតែម្ដង មានតែត្រេកអរជំនួសកូន បើអញ្ចឹងមែននោះ។ ចំណាំកុំឲ្យស្រីលោកឯងមកពាក់ព័ន្ធក្នុងរឿងនេះ ព្រោះនេះជារឿងលោកឯង និងកូនអ្នកឯង»។

គួររម្លឹកដែរថា អ្នកនាង ចាន់ សុផានី ថ្មីៗនេះ បានទម្លាយអារម្មណ៍លំបាកនៅលើបណ្ដាញសង្គមឲ្យ មហាជនបានដឹងថា បច្ចុប្បន្ននាងកំពុងតែជួបការលំបាក និងខ្វះខាត។ ក្នុងនោះដែរ កូនស្រីអ្នកនាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត ហើយចង់ជួបមុខឪពុក គឺតារាប្រុសលោក ហ្សូណូ ប៉ុន្តែមិនអាចឲ្យពួកគេទំនាក់ទំនងបានទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


