ជីវិតកម្សាន្ដ
អតីតតារាចម្រៀងផលិតកម្ម M អេមមី ឃ្លាតឆ្ងាយយូរឆ្នាំ នៅតែនឹករលឹកអ្នកគាំទ្រ និងចង់វិលចូលសិល្បៈ
ម្ចាស់បទ “អូនអ៊ូកគួរឲ្យស្រលាញ់” និងជាអតីតតារាចម្រៀងរបស់ផលិតកម្ម M អ្នកនាង អេមមី បើគិតមកទល់ពេលនេះនាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈមានរយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីតារាស្រីរូបនេះរៀបការចេញទៅរស់នៅឯក្រៅប្រទេសជាមួយស្វាមី។

ប្រាកដណាស់អ្នកនាង អេមមី គឺជាអតីតតារាចម្រៀងស្រីល្បីឈ្មោះកាលពីអំឡុង ៥ ឬ ៦ ឆ្នាំមុន ខណៈបទចម្រៀងរបស់នាងមួយចំនួនទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់មហាជន ជាពិសេសស្រទាប់មិត្តៗ យុវវ័យតែម្ដង។ ប៉ុន្តែក្រោយមកនាងក៏ឈប់ពីអាជីពមួយនេះចេញទៅរស់នៅទឹកដីប្រទេសអូស្ត្រាលី និងបានបើកមុខជំនួញរកស៊ីនៅទីនោះយ៉ាងកក់ក្ដៅជាមួយស្វាមី និងកូនប្រុសជាទីស្រលាញ់។

ទោះបីឃ្លាតឆ្ងាយពីអ្នកគាំទ្រជាច្រើនឆ្នាំមកនោះ ស្រីស្អាត អេមមី ជារឿយៗ តែងនឹករលឹកដល់អ្នកគាំទ្រ និងចង់វិលរកវិថីសិល្បៈវិញផងដែរ តែទាស់កូននៅតូចពេក ទើបអ្នកនាងមិនទាន់ពេលគ្រប់គ្រាន់។ តាមរយៈជំនួបសំណេះសំណាលជាមួយកម្ពុជាថ្មីតាមសារអេឡិចត្រូនិកពីប្រទេសអូស្ត្រាលី អេមមី បានបញ្ជាក់ថា «ខ្ញុំនៅតែស្រលាញ់ពេញចិត្តលើវិស័យមួយនេះ និងចង់ចូលវិញ តែដោយសារកូននៅតូចពេក គ្មានអ្នកមើល»។

អ្នកនាង អេមមី បាននិយាយទៀតថា គិតមកទល់ពេលនេះ នាងបានចេញពីសិល្បៈមានរយៈពេលប្រមាណជាង ៤ ឆ្នាំហើយ ក្រោយស្គាល់គ្នា និងរៀបការជាមួយអាណិកជនខ្មែរ-អូស្ត្រាលី ខណៈបច្ចុប្បន្នទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ មានអាយុជាង ២ ឆ្នាំ។ អេមមី បញ្ជាក់ដែរថា រាល់ថ្ងៃ អ្នកនាងក៏មានលក់នូវផលិតផលថែរក្សាសម្រស់ដែលនាំចូលមកពីប្រទេសកូរ៉េ និងមានដៃគូសហការនៅស្រុកខ្មែរ ហើយត្រៀមគម្រោងផ្ដាច់មុខទៀតផង។

គួររម្លឹកថា អតីតតារាចម្រៀងធ្លាប់មានប្រវត្តិកម្សត់ឆ្លងកាត់ជាកម្មកររោងចក្រកាត់ដេរ អ្នកនាង អេមមី បន្ទាប់ពីបញ្ចប់ភាពនៅលីវ ដោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីរស់នៅប្រទេសអូស្ត្រាលីហើយនោះ នាងក៏បានសម្រេចលាឈប់ពីអាជីពសិល្បៈចេញទៅរស់នៅជាមួយស្វាមីឯនាយសមុទ្រ។ នាងបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅស្រុកកំណើតខេត្តកំពង់ចាម៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


