ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ៖ ចម្រៀង ៣ បទ ច្រៀងរួមគ្នាជាមួយគ្រួសារហង្សមាស ជាចម្រៀងចេញពីបេះដូងសម្រាប់ស៊ីហ្គេម
ក្រោយការបិទបញ្ចប់ជាផ្លូវការនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តារាចម្រៀងក្រោមត្រកូលផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ នៅលើបណ្តាលសង្គមជាផ្លូវការនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះបានឲ្យដឹងថា បទចម្រៀង ៣ បទ ដែលលោកបានច្រៀងរួមគ្នាជាមួយគ្រួសារហង្សមាស គឺជាបទចម្រៀងដែលច្រៀងចេញពីបេះដូង សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

តាមរយៈការរៀបរាប់នៅទំព័រហ្វេសប៊ុក តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា «ខ្ញុំពិតជាមានមោទនភាពដែលមានកិត្តិយសក្នុងការចូលរួមច្រៀង និងសម្ដែង នៅក្នុងមហាព្រឹត្តិការណ៍ បើក និងបិទ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។


លោក ណុប បាយ៉ារិទ្ធ បានអះអាងថា «បទចម្រៀងទាំង ៣ បទ ដូចជា GO GO Sea Game , We did it , ជួបគ្នាម្តងទៀត (see you again) ជាបទចម្រៀងចេញពីបេះដូង ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងគោរពផ្ញើជូនដល់បងប្អូន ជនរួមជាតិ អ្នកគាំទ្រទាំងអស់គ្នា ហើយទាំងអស់នេះនិងក្លាយជាឯកសារមួយសម្រាប់ជីវិតរបស់ខ្ញុំទៅថ្ងៃខាងមុខ»។
បន្ថែមទៀតនោះការងារមួយទៀត គឺលោកបានបង្កើត project concept ក្នុងការផលិតបទចម្រៀងមួយបទក្រោមចំណងជើងថា «ជោគជ័យរួមគ្នា» ដែលច្រៀងដោយក្រុមតារាចម្រៀងគ្រួសារហង្សមាសជំនាន់ក្រោយផងដែរ។
តាមរយៈស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានបង្ហាញពីការរួបរួមគ្នា ក្នុងការកសាងប្រវត្តិសាស្ត្រថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចារជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយ ជាមួយកិត្តិយសដ៏ឧត្តុង្គឧត្ដមជូនជាតិ។


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


