ជីវិតកម្សាន្ដ
តារាចិនម្នាក់ត្រូវមហាជនសើចចំអក ព្រោះស្លៀកខោទ្រនាប់ក្លែងក្លាយ
តារាចិនឈ្មោះ Mu Ziyang អង្វរអ្នកគាំទ្រឲ្យឈប់សើចចំអកខ្លួនដោយសារស្លៀកខោទ្រនាប់ម៉ាក Calvin Klein ក្លែងក្លាយទៀត ក្រោយលោកបានប្រទះឃើញមហាជនកំពុងនាំគ្នាចែករំលែករូបខ្លួនស្លៀកលីអូក្លែងក្លាយពាសពេញបណ្ដាញសង្គម Weibo ថ្មីៗនេះ ។

ដើមហេតុគឺកើតឡើងនៅក្នុងការប្រគំតន្ត្រីមួយកន្លែង ហើយតារាចិនវ័យ ២៩ ឆ្នាំខាងលើបានលើកដៃធ្វើរូបបេះដូងទៅកាន់អ្នកគាំទ្របណ្ដាលឲ្យលេចចង្កេះខោទ្រនាប់ពណ៌ក្រហមដែលដាក់ថា “ Cailv Kenli” សំដៅទៅកាន់ម៉ាក Calvin Klein ប៉ុន្តែជារបស់ក្លែងក្លាយកម្រិតអន់ ។

បើងាកមកមើលការបញ្ចេញមតិពីមហាជនវិញធ្វើឲ្យ Mu Ziyang ខ្មាស់គេមិនស្ទើរនោះទេ អ្នកខ្លះឆ្ងល់ថា “តើគាត់នឹងបោះចោលខោទ្រនាប់ក្លែងក្លាយដែលមាននៅផ្ទះទាំងអស់ឬអត់?” ដល់ថ្នាក់លោក Mu អង្វរថា “ឈប់និយាយទៀតទៅ ខ្ញុំមិនដឹងថាខ្លួនឯងបានទិញរបស់ក្លែងក្លាយឡើយ” ។
យ៉ាងណាក្ដី អ្នកគាំទ្រហាក់បីមិនអាណិតគាត់សូម្បីបន្តិច ថែមទាំងនិយាយថា “កត់ចំណាំម៉ាកផង! កុំមើលតែខោទ្រនាប់!” ហើយ Mu បន្ថែមដែរថា “តើខ្ញុំត្រូវធ្វើដូចម្ដេចជាមួយពួកគេ តើខ្ញុំត្រូវបន្តស្លៀកមែនទេ? ខ្ញុំទិញមកច្រើនណាស់ ខ្ញុំមិនអាចបោះវាចោលទេ” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ហ្វាន ពីងពីង លេចធ្លោខ្លាំង នៅលើកម្រាលព្រំក្រហម ប្រទេសបារាំង
-
កីឡា៥ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
កីឡា៥ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ