Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតរិះគន់ឥរិយាបថដើររបស់ Jennie ថាឈ្លើយ ពេលដល់ថៃភ្លាមៗ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា Jennie សមាជិកក្រុម BLACKPINK បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ហើយ​ហោះ​មក​ដល់ថៃភ្លាមៗ បន្ទាប់ពីដើរ​ចេញពីទ្វារដែលមានអ្នកគាំទ្រកំពុងរង់ចាំ​ស្វាគមន៍ នាងតែ​បែរ​បញ្ចេញ​ចរិត​ឈ្លើយ​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក្រុម BLACKPINK បាន​បង្ហាញ​ខ្លួន​ដោយ​ស្លៀក​ពាក់​អាវ​ដៃ​វែង ​ខោ​ពណ៌​ស្វាយ រួមជាមួយ​នឹង​ការ​ពាក់​កាស និងពាក់វ៉ែនតាខ្មៅ​ដើរដោយក្តីរីករាយ ហើយ​លើកដៃឡើង​លើឡានដែលរង់ចាំ​នៅខាងមុខ។ ហើយ​នេះ​​បង្កឲ្យមាន​រឿង​គួរ​​ភ្ញាក់​ផ្អើល ជាពិសេស​អ្នក​លេង​អ៊ីនធឺណិត​បាន​ចែករំលែក​ឃ្លិប​ដែល Jennie ​ដើរ​ក្រពាត់​ដៃ ហាក់​មិនខ្វល់ពី​ទស្សនិកជនចាំទទួលនាងសោះឡើយ។

យ៉ាងណាមិញ ឃ្លិបដែលថតដោយអ្នកគាំទ្រលើបណ្ដាញសង្គម TikTok ត្រូវអ្នកលេង​អ៊ិនធើណេត​សម្រុក​ចូល​មក​បញ្ចេញមតិផ្សេងៗលើនាងយ៉ាងភ្លូកទឹកភ្លូកដី​ ខណៈក្នុងនោះមានអ្នកគាំទ្រមួយ​ចំនួនហាក់សម្ដែងការមិន​ពេញចិត្តចំពោះអ្នកបញ្ចេញមតិលើ​អាយដល​ពួកគេដោយថា Jennie ខ្លួន​ឯង​ហត់​ហើយ ​នៅ​តែ​ត្រូវ​ឡើង​ប្រគំ​តន្ត្រី​ក្នុង​ថ្ងៃ​ដដែល​ភ្លាម​ៗ នាង​អាច​គ្មាន​កម្លាំង​កំហែង​នឹង​ស្វាគមន៍​អ្នកគាំទ្រ​នោះ​ទេ។

ទោះយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយនោះទេដែលមានអ្នកលេងអ៉ិនធើណេតរិះគន់លើកាយវិការរបស់តារា K-pop រូបនេះ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាងត្រូវទស្សនិកជនថាស្លៀកពាក់មិនសមជាតារាល្បីនៅពេលចូលរួមមហោស្រព​ Cannes ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រជុំវិញពិភពលោកចូលរួមរំលែកទុក្ខ Jennie ក្រោយនាងជួបរឿងសោកសៅមួ

ចុចអាន៖ប៉ុន្មានឈុតរបស់ Chompoo លេចធ្លោលើកម្រាលព្រំក្រហម Cannes អស់ ៨ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម