ជីវិតកម្សាន្ដ
ស្ថានភាពជីវិត សាន់ ឆាយ តួឯកស្រីរឿង F4 តៃវ៉ាន់ ក្រោយចប់ការចាក់ផ្សាយ ២២ឆ្នាំ
ជឿជាក់ថាទស្សនិកជនភាគច្រើនប្រាកដជានៅចាំបានកាលពីកំលុងឆ្នាំ២០០១ ខ្សែភាពយន្តភាគតៃវ៉ាន់រឿង “ស្នេហាបួនដួង” ឬ F4 (Meteor Garden) បានចាក់ផ្សាយនៅកម្ពុជា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា។ មិនត្រឹមតែនៅកម្ពុជានោះទេ ភាពយន្តនេះក៏បានវាយលុកទីផ្សារភាពយន្តអាស៊ី ក្លាយជាភាពយន្តដ៏ល្បីល្បាញ និងពេញនិយមបំផុត កាលជំនាន់នោះ។

ចំណែកតួម្នាក់ៗក្នុងរឿង “ស្នេហាបួនដួង” ក៏មានឈ្មោះបោះសំឡេងយ៉ាងខ្លាំង សូម្បីតែកូនក្មេងក៏ស្គាល់ពួកគេយ៉ាងច្បាស់។ យ៉ាងណាមិញ ភាពយន្តតៃវ៉ាន់មួយនេះ បានបញ្ចប់ការចាក់ផ្សាយអស់រយៈពេល ២២ឆ្នាំមកហើយ ខណៈតួសម្ដែងសំខាន់ៗទាំង ៥នាក់ ក៏មានការផ្លាស់ប្ដូរទាំងរូបសម្រស់ និងស្ថានភាពជីវិតជាច្រើន។ ក្នុងនោះតួឯកស្រីនាង សាន់ ឆាយ ដែលមានឈ្មោះពិតថា បាប៊ី ស៊ូ (Barbie Hsu) ក៏បានផ្លាស់ប្ដូរស្ថានភាពរស់នៅមួយចំនួនផងដែរ។

កាលសម្ដែងជាតួ សាន់ ឆាយ តារាស្រីរូបនេះមានវ័យ ២៥ឆ្នាំប៉ុណ្ណោះ ខណៈឆ្នាំ២០២៣នេះ នាងឈានចូលវ័យ ៤៧ឆ្នាំហើយ។ ក្រោយលេចមុខជាតួឯកក្នុងរឿង F4 សាន់ ឆាយ ទទួលបានប្រជាប្រិយភាពខ្លាំងក្លាទាំងនៅតៃវ៉ាន់ និងចិនដីគោក។ នាងទទួលបានការងារធំៗជាបន្តបន្ទាប់ ដោយបង្ហាញខ្លួនជាតួឯកស្រីភាពយន្តភាគ និងភាពយន្តដុំជាច្រើនរឿង ថែមក្លាយជាទៅតារាបង្ហាញដ៏ពេញនិយមលើការផ្សាយពាណិជ្ជកម្ម និងទស្សនាវដ្ដី។

ប៉ុន្តែអ្វីដែលធ្វើឱ្យតារាស្រីរូបនេះមានភាពល្បីល្បាញទាំងក្នុង និងក្រៅស្រុកទ្វេឡើង គឺនាងតែងទទួលថតរូបភាពសិចស៊ី និងឈុតឆាកក្ដៅសាច់ជាញឹកញាប់។ យ៉ាងណាមិញ រូបភាព និងឈុតសិចស៊ីរោលរាល ត្រូវបាន សាន់ ឆាយ ប្រកាសផ្អាក ក្រោយពេលបានរៀបការជាមួយសហគ្រិនវ័យក្មេង កាលពីឆ្នាំ២០១១ នៅទីក្រុងប៉េកាំង។

ក្រោយរៀបការនាងនៅតែទទួលថត និងប្រឡូកសិល្បៈដូចដើម ប៉ុន្តែមិនសូវចេញមុខញឹកញាប់នោះទេ ដោយសារស្វាមីរបស់នាងជាអ្នកជំនួញប្រាក់វាល់លាន។ សាន់ ឆាយ និងស្វាមីលោក វ៉ាង សៀវហ្វៃ (Wang Xiaofei) មានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ដែលជាចំណងដៃនៃអាអាពាហ៍ពិពាហ៍។ បន្តជីវិតគូជាមួយគ្នាបាន ១០ឆ្នាំ ពោលគឺនៅឆ្នាំ២០២១ សាន់ ឆាយ និងស្វាមីបានប្រកាសលែងលះ ខណៈមូលហេតុត្រូវប្រព័ន្ធផ្សព្វផ្សាយជាច្រើនឱ្យដឹងថា ដោយសារភាគីខាងស្វាមីពុំមានភាពស្មោះត្រង់ ហើយពួកគេមានការខ្វែងគំនិតគ្នាអំពីនយោបាយរវាងចិន និងតៃវ៉ាន់។

លែងលះជាមួយអតីតស្វាមីប្រហែលកន្លះឆ្នាំ តារាស្រីវ័យ ៤៧ឆ្នាំរូបនេះ បានប្រកាសរៀបការស្វាមីទី២ ជាមួយឌីជេ និងតារាចម្រៀងកូរ៉េលោក Koo Jun-Yup។ ការរៀបការរបស់អ្នកទាំងពីរទទួលបានមតិវាយប្រហារជាច្រើន ជាពិសេសពីសំណាក់អ្នកគាំទ្រអតីតស្វាមីរបស់ សាន់ ឆាយ តែម្ដង។ យ៉ាងណាក្ដីតារាស្រីរូបនេះហាក់ដូចមិនខ្វាយខ្វល់ឡើយថែមទាំងបង្ហាញភាពផ្អែមល្ហែមជាមួយលោក Koo Jun-Yup ជាស្វាមីថ្មីទៀត ដូចជាការទៅចាក់សាក់គូស្នេហ៍ជាដើម។
បន្ទាប់ពីរៀបការជាមួយស្វាមីទី២ សាន់ ឆាយ បានប្រកាសដំណឹងមានផ្ទៃពោះក្នុងវ័យ ៤៦ឆ្នាំ ដែលវាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកគាំទ្រ ខណៈប្រភពព័ត៌មានក្នុងស្រុកបានទម្លាយថា នាងមិនមានបំណងចង់បានកូនឡើយ ព្រោះវ័យនេះជាវ័យមួយដែលពិបាកពពោះសម្រាប់រូបនាង។

បច្ចុប្បន្ន សាន់ ឆាយ បានលេចមុខថតរូបផ្សព្វផ្សាយពាណិជ្ជកម្មជាហូរហែ តែគេមិនបានឃើញនាងសម្ដែងទៀតនោះទេ។ ចំណែករូបរាងនិងមុខមាត់វិញ ត្រូវគេពោលសរសើរថានាងនៅតែក្មេងជាងវ័យ ព្រមទាំងស្រស់ស្អាតដូចយុវវ័យអាយុម្ភៃប្លាយអ៊ីចឹង។ ហើយមិនថា ធ្លាប់ស្រកស្រុតប្រជាប្រិយភាពកាលពីប៉ុន្មានឆ្នាំមុនយ៉ាងណាក៏ដោយ នៅពេលវិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែត្រូវគេលើជាកំពូលសម្រស់របស់តៃវ៉ាន់មិនផ្លាស់ប្ដូរឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ២១ ឆ្នាំកន្លងផុតទៅហើយ តើសមាជិកក្រុម F4 ចិន- តៃវ៉ាន់ បច្ចុប្បន្នចាប់អាជីពអ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


