ជីវិតកម្សាន្ដ
រម្លឹកតារាកំប្លែង ៨ រូប ត្បិតបាត់បង់រូបកាយ តែបន្សល់កេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់អ្នកគាំទ្រ
ដូចដែលប្រិយមិត្ត និងមហាជន បានដឹងហើយថា រហូតមកទល់ពេលនេះមានអ្នកគាំទ្រជាច្រើន នៅតែបង្ហាញការចងចាំ នឹករលឹក ចំពោះវីរសិល្បករ-សិល្បការិនីល្បីៗ របស់ខ្មែរ ចំនួន ៨ ដួង បើទោះបីពេលនេះពួកគាត់បាត់បង់រូបកាយទៅឆ្ងាយហើយក្ដី។
ប្រាកដណាស់គិតមកទល់ពេលនេះ អស់រយៈពេលយូរឆ្នាំកន្លងផុតទៅហើយដែលតារាល្បីៗទាំងនេះបានបាត់បង់ជីវិតដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើសពីនេះ គេក៏សង្កេតឃើញថា សម្រាប់តារាកំប្លែងល្បីឈ្មោះ ៨ រូប ដែលនៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងការនឹកអាល័យសម្រាប់ទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះរួមមាន ៖
១.តារាកំប្លែងទសវត្សឆ្នាំ ៩០ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលបានបង្កសំណើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ នាយ វ៉ាងដឺ បានលាចាកលោកអស់រយៈពេលជាង ២០ ឆ្នាំ មកហើយ។

២.តារាកំប្លែង នាយ ធូ ចំរុង ហៅ នាយ សានម៉ៅ បានប្រឡូកវិស័យសិល្បៈបុរាណខ្មែរមានរយៈពេលជាង ៤០ ឆ្នាំ តាមរយៈកំប្លែង និងល្ខោនបាសាក់ជាដើម…។ នាយ សាន ម៉ៅ បានទទួលមរណភាពកាលពីកំឡុងឆ្នាំ ២០១៩ ក្នុងជន្មាយុ ៦០ ឆ្នាំ ដោយសាររោគាពាធ។

៣.តារាកំប្លែង នាយ វីតាមីនសេ គឺជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជន។ នាយ វីតាមីនសេ បានលាចាកលោកក្នុងវ័យ ៦៩ ឆ្នាំ ដោយជំងឺរ៉ាំរ៉ៃ។

៤.តារាកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយ ខ្លី បានសាងកេរ្តិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរ ជាពិសេសស្នាដៃផ្នែកកំប្លែង។ លោកយាយខ្លី បានទទួលមរណភាពកាលពីកំឡុងឆ្នាំ ២០១៤ ក្នុងជន្មាយុ ៦៣ ឆ្នាំ ដោយសារជំងឺប្រចាំកាយ។

៥.តារាកំប្លែង នាយស្មាញ ក៏ជាតារាជើងចាស់ល្បីឈ្មោះប្រចាំប្រទេសផងដែរ។ នាយ ស្មាញ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៩។ ដំណឹងនេះ បានធ្វើឲ្យមហាជនសោកស្ដាយ និងតក់ស្លុតបំផុត។

៦.លោក រុន សារ៉េន ហៅ នាយ ជីវ៉ាន់ស៊ុយ គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាព និងសម្បូរវោហារសព្ទមិនចេះរីងស្ងួត ផ្ដល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រគ្រប់ៗពេល។ នាយ ជីវ៉ាន់ស៊ុយ បានទទួលមរណភាពកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ដោយសារជំងឺរ៉ាំរ៉ៃ។

៧.តារាចម្រៀង និងកំប្លែងប្រុស លោក អៀង ចេនឡាន បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ មរណភាពលោក អៀង ចេនឡា គឺជាការបាត់បង់សិល្បករដ៏ឆ្នើមមួយរូប។

៨.តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងវ័យ ៤០ ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។

តាមរយៈដំណឹងមរណភាពលោក ខាត់ ចំរើន នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានសិល្បករមានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្បៈស្ទើរគ្រប់ជំនាញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


