Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រអរ ក្រោយឃើញ តា សង់ស៊ីស នៅមាំមួន អាចរាំលេងសប្បាយថ្ងៃបុណ្យចម្រើនព្រះជន្ម ៧៧ឆ្នាំ

បានផុស

នៅ

ទស្សនិកជនអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើប ក្រោយឃើញវត្តមានតារាកំប្លែងជើងចាស់ តា សង់ស៊ីស នៅមាំទាំ និងអាចរាំលេងយ៉ាងសប្បាយ ក្នុងឱកាសថ្ងៃបុណ្យចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ របស់តារាកំប្លែងល្បីឈ្មោះរូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរក៏ មានសិល្បកររួមអាជីពសិល្ប:មួយចំនួន បង្ហាញវត្តមានចូលរួមក្នុងពិធីបុណ្យចម្រើ នជន្មាយុវឌ្ឍនៈមង្គលនិង​ទក្ខិណានុប្បទានជូនព្រឹទ្ធសិល្បករលោក​ ម៉ារី​ សុន ហៅ លោកតា​ សង់ ស៊ីស គម្រប់៧៧ឆ្នាំផងដែរ។ នេះបើតាមការបង្ហោះរបស់លោក អ៊ុក ណារីម ។

ចំពោះអ្នកសិល្បៈដែលបានចូលរួមបង្កើនបរិយាកាសសប្បាយរីករាយ​ក្នុងពិធីនោះមានដូចជា លោក ណូយ វ៉ាន់ណេត,យាយ យ៉យ និងនាយព្រែកជាដើ ម។តាមរយ:នេះអ្នកគាំទ្រនិងមហាជនមួយចំនួនធំបានបង្ហាញការនឹករលឹកចំពោះវីរ:សិល្បករដ៏ឆ្នើមគឺលោកតា សង់ស៊ីស ខណ:កន្លងមកក៏មានសប្បុរស ជនខ្លះក៏បានបន្តការផ្តល់ជាថវិការឬជំនួយសម្រាប់តារាជើងចាស់លោកតា សង់ស៊ីស ដើម្បីលើកទឹកចិ ត្តនិងជួយសម្រួលដល់ជីវភាពឬថ្នាំពេទ្យផងដែរ។

ដូចទស្សនិកជនបានដឹងហើយថាលោកតា សង់​ ស៊ីសជា​តារា​កំប្លែង​ជើងចាស់របស់ខ្មែរមួយរូប​ដែលមាន ឈ្មោះបោះសំឡេងយ៉ាងខ្លាំង កាលដែលលោកនៅមានសមត្ថភាពកំប្លែងនិងសម្តែងលើវិថីសិល្ប:បានគ្រប់ទម្រង់។ប៉ុន្តែរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយមកលោកតា សង់ស៊ីស ក៏បានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពលើវិស័យសិល្ប:។

ប្រាកដណាស់លោកតា សង់ស៊ីស ក៏ជាសិល្បករខ្មែរម្នាក់ដែល​បានធ្វើឱ្យ​ប្រជាជន​រាប់លាន​នាក់​មាន​ស្នាមញញឹមតាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់គា ត់នាពេលកន្លងមក។ថ្វីត្បិតបច្ចុប្បន្នគាត់វ័យជរានិង​កំពុងមាន​ជំងឺប្រចាំកាយផងនោះតែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ។ ដោយសារបាត់បង់សមត្ថភាពសិល្ប:ទើបពេលនេះលោកតាសង់ស៊ីបា នឃ្លាតឆ្ងាយពីអាជីពមួយនេះទាំងស្រុង ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម