Connect with us

ជីវិតកម្សាន្ដ

តាស្លេក លេចមុខជាថ្មី បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ ខណៈជាការវិលត្រឡប់មកសម្តែងរួមជាមួយ នាយក្រូច

បានផុស

នៅ

បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់មួយរយៈ ធ្វើឱ្យអ្នកគាំទ្រជាច្រើននឹករលឹក តារាសម្តែងជើងចាស់ និងជាតារាកំប្លែង តាស្លេក បានលេចមុខជាថ្មីក្នុងការសម្តែងរួមគ្នាជាមួយ នាយក្រូច តារាកំប្លែងរួមក្រុមដែលធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិលត្រឡប់របស់ “តាស្លេក” លើកនេះ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រក្រុមកំប្លែងតាវិចទ័រ ដែលធ្លាប់ទទួលបានសំណើចរីករាយពីការសម្តែងរបស់លោកកាលពីមុន។ ជាមួយនឹងស្ទីលកំប្លែងបែបធម្មជាតិ និងទេពកោសល្យកំណាព្យ តាស្លេក ជាតារាកំប្លែងដែលទស្សនិកជនចូលចិត្ត និងគាំទ្រយ៉ាងខ្លាំងផងដែរអំឡុងពេលនោះ ពិសេសពេលដែលលោកចាប់ដៃគូសម្តែងជាមួយ យាយ តយ។

នៅថ្ងៃនេះដែរ តាមរយៈវីដេអូខ្លីជិត ២នាទី នាយក្រូច បានបង្ហាញអារម្មណ៍រីករាយក្នុងការបានវិលមកធ្វើការជាមួយដៃគូចាស់ឡើងវិញ ខណៈការសហការលើកនេះ មានគោលបំណងនាំមកនូវសំណើចថ្មីៗ និងបន្តផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជន។

សាធារណជនបានបង្ហាញអារម្មណ៍រំភើប និងស្វាគមន៍ការវិលត្រឡប់នេះ ដោយរំពឹងថា ការរួមដៃរបស់តារាកំប្លែងជើងចាស់ទាំងនេះ នឹងនាំមកនូវស្នាដៃថ្មីៗ និងបន្តរក្សាប្រជាប្រិយភាពក្នុងវិស័យកំប្លែងខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម