ជីវិតកម្សាន្ដ
ខែក្រោយចូលរោងការ Kimberly ជប់លៀងលាភាពនៅលីវ សុទ្ធតែតារាល្បីៗចូលរួម
ជាងមួយខែទៀត តារាសម្ដែង Kimmy Kimberly និងគូដណ្ដឹង Mark Prin នឹងដឹកដៃគ្នាចូលរោងការនៅប្រទេសអ៊ីតាលី ខណៈកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ តារាស្រីរូបនេះបាននាំមិត្តភក្តិស្និទ្ធជាច្រើននាក់ជប់លៀងលាភាពនៅលីវយ៉ាងកក់ក្ដៅ។

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ Kimberly និង Mark Prin នឹងរៀបចំពិធីមង្គលការរបស់ពួកគេ នៅប្រទេសអ៊ីតាលី មុនត្រឡប់ទៅប្រារព្ធពិធីប្រពៃណីនៅប្រទេសថៃ ក្នុងខែវិច្ឆិកា។ ស្របពេលដែលពេលវេលានៅសល់ប្រមាណជាង ៣០ថ្ងៃទៀត ពិធីសិរីមង្គលរបស់តារាទាំងពីរនឹងធ្វើឡើង អនាគតកូនក្រមុំបានរៀបចំជប់លៀងលាភាពនៅលីវជាមួយមិត្តភក្តិក្នុង និងក្រៅរង្វង់សិល្បៈចំនួន ១១នាក់ ប្រកបដោយស្នាមញញឹម និងរីករាយ។

ក្នុងពិធីជប់លៀងនេះដែរគេឃើញវត្តមាន តារាស្រី Yaya Urassaya តារាស្រី Margie Rasri តារាស្រី Bow Benjawan និងមិត្តភក្តិនៅខាងក្រៅឧស្សាហកម្មកម្សាន្ត ៨នាក់ផ្សេងទៀត។ ជាមួយនឹងរូបថតជាច្រើនសន្លឹក Kimberly បានបង្ហោះសារមួយឃ្លាប្រកបដោយភាពកក់ក្ដៅថា “សម្លាញ់របស់ខ្ញុំនាំខ្ញុំជប់លៀងលាភាពនៅលីវដ៏រីករាយ! ស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងបំផុត!! (My girls throws me the best bachelorette party ever!! I love you all sooo f*ing much!! ) ៕















ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព័ត៌មានណាត់ជួបរវាង Lisa និងទាយាទស្នងត្រកូល LV លេចឮជាថ្មី
ចុចអាន៖ Matt បង្អួតជីវិតរីករាយ ក្រោយបែកផ្លូវជាមួយពោះម៉ាយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


