ជីវិតកម្សាន្ដ
ព័ត៌មានណាត់ជួបរវាង Lisa និងទាយាទស្នងត្រកូល LV លេចឮជាថ្មី
ព័ត៌មានណាត់ជួបរវាងតារារ៉េប Lalisa សមាជិកក្រុម BLACKPINK ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tag HAUER ដែលត្រូវជាទាយាទស្នងត្រកូលរបស់ប្រេន LV បានផ្សព្វផ្សាយជាថ្មី ក្រោយលេចចេញតម្រុយមួយចំនួនពីអ្នកទាំងពីរ។

មុនការចែកចាយព័ត៌មានចចាមអារ៉ាមនាពេលថ្មីៗនេះ តារាចម្រៀងដើមកំណើតថៃ Lalisa និង CEO ក្រុមហ៊ុន Tag HAUER លោក Frédéric Arnault ធ្លាប់ក្លាយជាប្រធានបទក្តៅ បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺរណិត និងប្រព័ន្ធផ្សព្វផ្សាយបានទម្លាយថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា កាលពាក់កណ្ដាលឆ្នាំមុន។ ប៉ុន្តែរាល់លើក អ្នកទាំងពីរត្រូវបានអះអាងថា ត្រឹមជាមិត្តជិតស្និទ្ធគ្នាប៉ុណ្ណោះ។

កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង Lisa និង Frédéric ម្តងទៀត បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នានៅទីក្រុងប៉ារីស។ ខណៈពេលដែលមនុស្សជាច្រើនគិតថា ពួកគេកំពុងជួបជុំជាមួយក្រុមមិត្តភក្តិ វាបានធ្វើឱ្យមានការចាប់អារម្មណ៍ និងបង្កឱ្យមានការភ្ញាក់ផ្អើល ទោះបីជា YG Entertainment មិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមនេះក៏ដោយ។

ប៉ុន្មានថ្ងៃនេះពាក្យចចាមអារ៉ាមបានចាប់ផ្តើមម្តងទៀត ក្រោយពេលពី Lisa បានបង្ហោះរូបថតមួយចំនួនពីថ្ងៃឈប់សម្រាករបស់នាងនៅលើ Instagram ។ នៅក្នុងរូបថតដែលបានចែករំលែកនៅថ្ងៃទី៩ ខែសីហា អ្នកនិយមលេងអ៊ីនធឺរណិតកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុន Lisa បង្ហោះរូប Frédéric បានបង្ហោះរូបថតស្រដៀងនឹង Lisa ដែរ ដែលវាទំនងជាថតនៅប្រទេសអ៊ីតាលី ឬប្រទេសក្រិក ខណៈរូប Lisa ចែករំលែកបានធ្វើឱ្យមនុស្សជាច្រើនសន្មត់ថា វាត្រូវបានថតនៅកន្លែងតែមួយ។

បន្ទាប់ពីរូបថតទាំងអស់ត្រូវបានចែកផ្សាយ អ្នកនិយមលេងអ៊ីនធឺរណិត សន្និដ្ឋានថា Lisa កំពុងសម្រាកលំហែកាយជាមួយគ្រួសារ Arnault ព្រោះតែអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេសលើសពីមិត្ត។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានការពារ Lisa ដោយអះអាងថា តារារូបនេះប្រហែលជាកំពុងធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍របស់ក្រុមហ៊ុន BVLGARI ប៉ុណ្ណោះ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa បង្កើតភាពភ្ញាក់ផ្អើល ដោយបង្ហោះឈុត ប៊ីគីនីលើកដំបូង
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤៨ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


