ជីវិតកម្សាន្ដ
នាយ ក្រូច យំអាណិតក្មួយស្រីចែកឋានទាំងវ័យក្មេង
តារាកំប្លែងស្ងួត នាយ ក្រូច បានបង្ហាញការសោកសៅនៅក្នុងពេលមរណៈទុក្ខដ៏ក្រៀមក្រំរបស់ក្មួយស្រីជាទីស្រលាញ់ដែលបានចែកឋានទាំងវ័យក្មេងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សារជំងឺ។

តារាកំប្លែង នាយ ក្រូច ដែលត្រូវជាអ៊ុំបានបញ្ជាក់ថា ក្មួយស្រីរបស់លោកទទួលមរណភាពកាលពីម្សិលមិញមានឈ្មោះ ខុន ធីដា។ លោកបានរៀបរាប់ទាំងក្តីអាល័យពន់ពេកថា«ទៅចុះណាក្មួយកុំព្រួយពីប៉ា ម៉ាក់ កើតជាតិណាៗ កុំឱ្យអាយុខ្លីដូចជាតិនេះទៀតណាក្មួយស្រី ខុន ធីដា លាអ្នកទាំងអស់គ្នាគ្មានថ្ងៃត្រឡប់»។ នាយ ក្រូច បន្តថា ក្មួយស្រីដែលចែកឋានទៅនេះ គឺជាសិស្សដែលរៀនពូកែផងដែរ។
ចំណែកឯតារាកំប្លែងអ្នកនាង ស្រីអ៊ីត បានរៀបរាប់ដែរថា«សូមក្មួយស្រីទៅឱ្យបានសុខ កើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះទៀតមិនគួរអោយជឿទេ ក្មួយថាវាបែបនេះ ស្រីដា ជាក្មេងដែលស្អាត ឆ្លាត រៀនពូកែ ទាំងខ្មែរ នឹងអង់គ្លេស មិនគួរអាយុខ្លីសោះ»។ បើតាមការបញ្ជាក់ពីអ្នកនាង អ៊ីត បានឱ្យដឹងថាក្មួយស្រីនាងស្លាប់ដោយសារជំងឺតម្រងនោម។


តាមរយៈដំណឹងមរណៈភាពក្មួយស្រីរបស់តារាកំប្លែងទាំងពីររូបខាងលើនេះ គេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ សិល្ប ការិនី ជាច្រើនបានសម្ដែងការចូលរួមសោកស្តាយ និង ផ្ញើរសារចូលរួមរំលែកមរណៈទុក្ខដ៏សោកសៅជាមួយគ្រួសារសពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


