ជីវិតកម្សាន្ដ
តារាកំប្លែង នាយ ក្រឹប ប្រកាសសុំជំនួយឈាម ៣ ប្លោក សង្គ្រោះបងស្រីឈឺធ្ងន់
តារាកំប្លែងមាឌល្អិត នាយ ក្រឹប អំពាវនាវសុំជំនួយជួយសង្គ្រោះពីមហាជន អ្នកគាំទ្រ បរិច្ចាគឈាមចំនួន ៣ សាក់(ប្លោក) ដើម្បីព្យាបាលបងស្រីដែលកំពុងតែមានជំងឺឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ ដោយក្ដីព្រួយបារម្ភខ្លាំង។

នាយ ក្រឹប បានបង្ហោះភ្ជាប់រូបភាពដូច្នេះថា «អត់ពីពុកម៉ែទៅ បងប្អូនយើងមានតែបីនាក់ ពេលនេះគឺបងស្រីឈឺធ្ងន់ត្រូវការឈាមចំនួន ៣ សាក់»។ តារាកំប្លែងនាយ ក្រឹប បញ្ជាក់ថា «បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ, ០៩៨ ៦៧ ៧២ ៧៥»។ បើតាមការឲ្យដឹងបន្ថែមពីនាយ ក្រឹប បងស្រីរបស់លោកបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយគ្នា នៃដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីមួយចំនួន ផ្ញើសារចូលរួមសួរសុខទុក្ខ និងជូនពរឲ្យបងស្រីរបស់តារាកំប្លែងនាយ ក្រឹប ឆាប់បានជាសះស្បើយពីជំងឺផងដែរ។ ក្នុងនោះ ក៏មានខ្លះទៀត មានបំណងបរិច្ចាគឈាមជួយសង្គ្រោះបងស្រីនាយ ក្រឹប ដែរ។

គួរជម្រាបថា តារាកំប្លែងនាយ ក្រឹប មានទីកន្លែងកំណើតនៅទឹកដីឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នមានប្រពន្ធ និងកូនចំនួន ៣ នាក់។ កន្លងមក ត្រូវបានគេបង្ហើបថា គ្រួសារ នាយ ក្រឹប មិនសូវជាមានជីវភាពធូរធារប៉ុន្មានទេ ព្រោះអាជីពសិល្បៈមួយរយៈចុងក្រោយនេះហាក់ពុំសូវមានទីផ្សារសម្ដែង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


