ជីវិតកម្សាន្ដ
អ្នកគាំទ្រចាំមិនភ្លេច ថ្ងៃនេះខួបកំណើត ៩០ ឆ្នាំ អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត
នៅពេលរម្លឹកដល់ឈ្មោះវីរសិល្បករជើងចាស់ដ៏ល្បីល្បាញលោកតា ស៊ីន ស៊ីសាមុត មហាជនពិតជានៅស្គាល់ និងចងចាំបានយ៉ាងច្បាស់ ទោះបីជាលោកបានចែកឋានទៅហើយក្ដី ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺកេរ្តិ៍ឈ្មោះ និងទឹកដមសំនៀងដ៏ផ្អែមពីរោះរណ្ដំចិត្តតែម្ដង។

តារាចម្រៀងលោកតា ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្ស ៥០ ដល់ ៧០។ លោកតា មានរហស្សនាមថា «អធិរាជសំឡេងមាស»។ យ៉ាងណាមិញ ថ្ងៃនេះ ក៏ត្រូវបានគេដឹងថា ជាថ្ងៃគម្រប់ខួបកំណើត ៩០ ឆ្នាំ របស់លោកតា ស៊ីន ស៊ីសាមុត។

ទន្ទឹមគ្នា នៃការរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត នេះដែរ គេឃើញមានទស្សនិកជន និងអ្នកគាំទ្រជាច្រើន បានបង្ហោះភ្ជាប់រូបភាពអមដោយសំណេរនឹករលឹកដល់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ផងដែរ។

តួយ៉ាងនៅលើទំព័រផេកហ្វេសប៊ុករបស់ «ចៅកម្ពុជា» បានសរសេរថា «ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់លោក ស៊ីន ស៊ីសាមុត គម្រប់ ៩០ ឆ្នាំ ពោលគឺ លោក ស៊ីន ស៊ីសាមុត បានកើតនៅក្នុងថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៣៣ នាទឹកដីខេត្តស្ទឹងត្រែង»។

ជាមួយគ្នានោះក៏មានការលើកឡើងដែរថា «ទោះបីរូបកាយឃ្លាតបាត់ តែសំឡេងនៅរស់ជានិច្ចក្នុងសង្គមបច្ចុប្បន្ន។ សូមសំឡេងរបស់លោកនៅតែបន្តរស់រានមានជីវិតជារៀងដរាបនៅក្នុងសោតិន្ទ្រិយមនុស្សលោក បើទោះជាមានការកែច្នៃបំភ្លៃយ៉ាងណាក៏ដោយ»។

សូមជម្រាបដែរថា លោកតា ស៊ីន ស៊ីសាមុត ទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ ១៩៧៦។ លោកតា ស៊ីន ស៊ីសាមុត ជាវរជនតែមួយគត់ដែលបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ជាតិខ្មែរនាសតវត្សទី ២០។ វិស័យសិល្បៈសំឡេងចម្រៀងរបស់លោកសមជាអធិរាជសំឡេងមាស ស្ថិតដក់ជាប់ក្នុងអារម្មណ៍អ្នកចម្រៀងខ្មែរក្រោយៗមក៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


