ជីវិតកម្សាន្ដ
លីវ តឹក បុរសសំនៀងឯកស្រែកបែកអាកាស ល្បីល្បាញនៅកម្ពុជា មុនឆ្នាំ ១៩៧៥
បុរសសំនៀងឯកស្រែកបែកអាកាស ល្បីល្បាញនៅកម្ពុជា មុនឆ្នាំ ១៩៧៥ លោក លីវ តឹក មានឈ្មោះ និងសំឡេង ល្បីរន្ទឺ មិនធម្មតានោះទេ។ ជំនាន់នោះ គ្រាន់តែនិយាយពីឈ្មោះតារាចម្រៀង លីវ តឹក ភ្លាម គេនឹកឃើញដល់សំនៀងរបស់លោកភ្លែត ដែលនិយមច្រៀងស្រែក ស្ទើរតែបែកបំពង់ក។

តោះមកស្គាល់បុរសសំនៀងឯកស្រែកបែកអាកាសដ៏ល្បីល្បាញ នៃកម្ពុជា កាលពីមុនឆ្នាំ ១៩៧៥ លោក លីវ តឹក ដែល «ក្រុមព្រះសុរិយា» បានខិតខំស្រាវជ្រាវមកយ៉ាងលំបាក ដើម្បីទុកចែកជូនកូនខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់ ៖

កាលណានិយាយដល់ឈ្មោះលោក លីវ តឹក លោកអ៊ំ លោកពូ អ្នកមីង ជាច្រើនណាស់ នឹកឃើញគ្រារីករាយមួយពេលដែល កម្ពុជា មានឈ្មោះថា «កោះសន្តិភាព» ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឆ្នើម នៃ សម្ដេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ។
លោក លីវ តឹក ជាតារាចម្រៀងបុរសដ៏មានប្រជាប្រិយភាពមួយដួង នៃវង្សតន្ត្រី«យោធាភិរម្យ» កាលពីដើមទសវត្សឆ្នាំ ៦០។

តារាចម្រៀងបុរសដ៏មានប្រជាប្រិយភាព លោក លីវ តឹក មានឈ្មោះ និងសំឡេង ល្បីល្បាញមិនធម្មតានោះទេ។ ជំនាន់នោះ គ្រាន់តែនិយាយពីឈ្មោះតារាចម្រៀង លីវ តឹក ភ្លាម គេនឹកឃើញដល់សំនៀងរបស់លោកភ្លែត ដែលនិយមច្រៀងស្រែកស្ទើរតែបែកបំពង់ក។
ឈ្មោះ និងសំឡេង លោក លីវ តឹក មានកូនខ្មែរជំនាន់ក្រោយតិចណាស់បានស្គាល់តារាចម្រៀងបុរសរូបនេះ ក៏ព្រោះតែចម្រៀងរបស់លោកនៅសេសសល់តិចតួចបំផុត ដែលបានរកឃើញតែ ៥ ទៅ ៦ បទប៉ុណ្ណោះ។

តារាចម្រៀងប្រុសរូបនេះ តែងតែបង្ហាញខ្លួនជានិច្ចកាលនៅក្នុងកម្មវិធីប្រគំតន្ត្រីនានា ដង្ហែ សម្ដេចព្រះ នរោត្តមសីហនុ សម្ពោធសមិទ្ធផលនានា…។ កាលពីពេលនោះ លោក លីវ តឹក តែងតែបង្ហាញខ្លួនជាមួយតារាចម្រៀងប្រុស-ស្រី ល្បីៗ ដទៃទៀត ដូចជា «លោកស្រី ម៉ៅ សារ៉េត ,លោក តូច តេង , លោកស្រី ឈួន ម៉ាឡៃ និង លោក មាស សាម៉ន ជាដើម…»។
នៅដើមសម័យសាធារណរដ្ឋខ្មែរ ចម្រៀងមួយបទរបស់ លោក លីវ តឹក គឺ បទ«សឹងឯងសាសន៍អី» បានល្បីកក្រើកពាសពេញផ្ទៃប្រទេសតែម្ដង។
គួរជម្រាបថា ចម្រៀងល្បីៗ របស់តារាចម្រៀងបុរសដ៏មានប្រជាប្រិយភាពលោក លីវ តឹក ភាគច្រើនជាបទរាំវង្ស និងចង្វាក់សកល ដែលអាចថាមានខ្ទង់រយបទ តែងតែចេញផ្សាយនៅក្នុងវិទ្យុជាតិ តែបានបាត់បង់ស្ទើរតែគ្មានសល់ តួយ៉ាងដូចជា ៖ បទ«ជនជាតិខ្មែរ កើតនៅលើដីខ្មែរ , អាវឡេវខ្នង ,មើលកុកមើលទុង ,ស្រមោលស្ទឹងកំពត ,ចិន្ដាមាសបង ,កាំពីដួងចិត្ត ,ជ្រោះអូរចេង ,តុកកែយំយប់ ,ផ្កាយស្នេហា ,ភ្នំគូលែន ,មិនអាចបំភ្លេចអូនបាន ,អញ្ជើញរាំចង្វាក់ស៊ូល ជាដើម…»៕
អត្ថបទ ៖ ពិសី
សូមស្តាប់បទចម្រៀង លោក លីវ តឹក បុរសសំនៀងឯកស្រែកបែកអាកាស ៖
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


