Connect with us

ព័ត៌មានជាតិ

សួន​ ស៊ីន ស៊ីសាមុត ​នឹង​លេច​រូបរាងឆាប់ៗ​នេះ​​ក្នុង​ក្រុង​​ស្ទឹងត្រែង ដើម្បី​រំលឹក​ដល់​ស្នាដៃ​អតីត​តារា​ចម្រៀង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា

បានផុស

នៅ

​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​គ្រោង​រៀបចំសាងសង់​សួន​ស៊ីន ស៊ីសាមុត ដើម្បី​រំលឹក​ដល់​ស្នាដៃ​អតីត​តារា​ចម្រៀង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា។

លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា គម្រោង​កែ​លម្អ​​សួន ស៊ីន ស៊ីសាមុត ​គ្រោង​ចាប់ផ្តើម​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​រំលេច​គោលបំណង​​ក្នុង​ការ​បង្កើត​សួន​នេះ​ឡើង គឺ​ដើម្បី​ជា​ការ​អរគុណ​និង​ដឹងគុណ​ចំពោះ​មរតក​សំឡេង​ឯក​របស់​លោក​ព្រឹទ្ធាចារ្យ ស៊ីន ស៊ីសាមុត ដែល​ជា​មរតក​ដ៏​មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

សួនដែល​គ្រោង​រៀបចំ​ឡើង​នេះ មាន​ទីតាំង​ស្ថិត​នៅក្បែរមាត់ទន្លេ​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង​។

ខេត្តស្ទឹងត្រែងជាខេត្តកំណើតរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត។ ភាពល្បីល្បាញរបស់លោកគឺ​ ដោយសារ​ទឹកដមសំលេងដ៏ពីរោះរណ្ដំចិត្ត គួបផ្សំបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ មានទាំងបទ​​លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សារ ដែលជាស្នាដៃនិពន្ធរបស់លោក​ផ្ទាល់ និងអ្នកនិពន្ធដទៃក្នុងជំនាន់​របស់​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម