ជីវិតកម្សាន្ដ
Jespipat ត្រូវអ្នកលេងអ៊ីនធឺណិតវាយប្រហារ ក្រោយបង្ហោះឃ្លិបច្រៀងជាមួយ Prang
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាគូស្នេហ៍ Jespipat Tilapornputt និងមិត្តស្រី Vill Wannarot ប្រេះឆា ស្របពេលដែលអ្នកគាំទ្រសង្កេតឃើញថា មួយរយៈចុងក្រោយនេះមិនសូវមានរូបថតគូស្នេហ៍បង្ហោះលើបណ្ដាញអ៉ិនធើណេតដូចមុន។

លើសពីនេះទៀតដែរ តារាប្រុស Jespipat កំពុងតែធ្វើការលើរឿងភាគថ្មីមួយមានចំណងថា “Bunga Saree” ជាមួយ Prang Kannarun ហើយភាគីខាងប្រុសតែងតែបង្ហោះរូបភាពនិងឃ្លិបជាមួយនាងជាញឹកញាប់។ រហូតធ្វើឲ្យ Prang ចាប់ផ្ដើមបង្កើតទំនាក់ទំនងស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើងៗ។
កាលពីពេលថ្មីៗនេះ Jespipat Tilapornputt ទើបតែបង្ហោះឃ្លិបលេងហ្គីតា និងច្រៀងជាមួយ Prang ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនមិនពេញចិត្ត ហើយមនុស្សជាច្រើនបានចូលទៅ comment និងសួរចំៗលើ Instagram ផ្ទាល់ខ្លួនរបស់លោកភ្លាមៗឥតបង្អង់យូរឡើយ។
មហាជនជាច្រើនសុទ្ធតែបញ្ចេញមតិមិនគាំទ្រ ហើយប្រាប់លោកថា ឲ្យវិលត្រលប់ទៅមើលថែមិត្តស្រីលោកវិញ ជំនួសឲ្យការបង្ហោះមនុស្សស្រីផ្សេងលើ IG ផ្ទាល់ខ្លួនបែបនេះ។ ក្នុងនោះអ្នកផ្សេងទៀតថា ពេលណា Jespipat ចេញមកនិយាយការពិតពីទំនាក់ទំនងរបស់លោកនិងមិត្តស្រី Vill Wannarot ផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនដឹងសោះថា Pu Praya និង Chompoo ជាមិត្តស្និទ្ធស្នាលគ្នាជាយូរហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


