ជីវិតកម្សាន្ដ
អ៊ឹង និមល ខ្ញីចាស់ កាន់តែហឹរ
តារាស្រីកញ្ញា អ៉ឹង និមល ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក អ៉ឹង រដ្ឋា ហៅនាយ ទុយ ថ្វីត្បិតតែនាងចូលប្រលូកនៅក្នុងអាជីពសិល្ប:យូរឆ្នាំមកហើយក្តី តែសម្រាប់ទីផ្សារគាំទ្រ និងប្រជាប្រិយភាពរបស់នាងមកទល់ពេលនេះ នៅតែមានសន្ទុះហក់ឡើងគួរឲ្យកត់សម្គាល់។

ដោយឡែក បើយើងមកចាប់ពីអារម្មណ៍ពីអាយុវិញ តារាសម្ដែងរូបនេះហាក់មានវ័យកាន់តែច្រើនបន្តិចផងដែរ ខណៈរូបសម្ផស្សរបស់កញ្ញា និមល នៅតែរក្សាបានភាពស្រស់ស្អាតគួរជាទីគយគន់ទាក់ភ្នែកអ្នកគាំទ្រ។
ជាមួយគ្នានេះ បើយោងតាមប្រភពពីរង្វង់មិត្តភក្តិសិល្ប:រួមអាជីពបានបង្ហើបថា តារាភាពយន្ត ខ្ញីចាស់ អ៉ឹង និមល បច្ចុប្បន្នកំពុងមានទីផ្សារការងារ និងកំពុងក្ដោបរឿងភាគបានស្ទើរគ្រប់ប៉ុស្តិ៍ទូរទស្សន៍។



ប្រភពបានបញ្ជាក់ថា សម្រាប់តារាភាពយន្តល្បីឈ្មោះ រូបនេះ សព្វថ្ងៃក្រៅពីអាជីពជាពិធីការិនី និងចម្រៀងគឺ កញ្ញា អ៉ឹង និមល កំពុងតែបានលេចចេញជាខ្សែភាពយន្តភាគខ្លះៗដែលបាននឹងកំពុងថត និងខ្លះចេញផ្សាយបន្តបន្ទាប់ ។ ទាំងនេះដោយសារតែសមត្ថភាពពីកំណើតដែលធ្វើឲ្យនាងអាចលេងបានគ្រប់ទម្រង់ ព្រមទាំងកែវភ្នែកមុត ដងខ្លួនល្វត ល្វន់ សំដែងយ៉ាងល្អឥត ខ្ចោះទៅតាមទម្រង់ នៃសាច់រឿងនីមួយៗ។


លើសពីនេះកញ្ញា អ៉ឹង និមល ក៏អាចឆក់យកបេះដូងផលិតករល្បីៗក្នុងស្រុកសម្លឹងឃើញពីសមត្ថភាព និងទេពកោសល្យដែលមិនអាចនឹង មើលរំលងបានក្នុងការហៅតារាស្រីរូបនេះមកថត បញ្ចូលជាតួអង្គក្នុងសាច់រឿងមួយចំនួន។
គួរបញ្ជាក់ផងដែរថា កញ្ញា អ៉ឹង និមល អាចធ្វើបានគ្រប់ទម្រង់ ទាំងពិធីការិនី តារាចម្រៀង និងសម្ដែងជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ