ជីវិតកម្សាន្ដ
ស្នេហាពិតរបស់ Mark-Kimberly ផ្ដើមពីមិត្តភ័ក្តិ ទៅជាដៃគូជីវិត
បរិយាកាសនៃសុភមង្គលពោរពេញទៅដោយពាក្យរីករាយ ហើយក្លិននៃក្តីស្រឡាញ់បានសាយភាយពេញបឹង Como ប្រទេសអ៊ីតាលី ដែលពិធីមង្គលការត្រូវបានប្រារព្ធដោយគូស្នេហ៍ថ្មីថ្មោង Mark-Prin និង Kimberly ។

ដោយសារតែថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាថ្ងៃមង្គលការរបស់អ្នកទាំងពីរ។ ដូច្នេះ សូមនាំប្រិយមិត្តទៅទស្សនារូបថតពីអតីតកាលជាច្រើនសន្លឹកនៃដើមស្នេហ៍ឈើដំបូងរបស់ Mark និង Kimberly ដែលអ្នកទាំងពីរខំដាំដុះឲ្យលូតលាស់រឹងមាំ និងមានស្ថិរភាពមកទល់សព្វថ្ងៃ។ វាដូចជាទំនាក់ទំនងរបស់ពួកគេដែលចាប់ផ្តើមជាមិត្តភ័ក្តិ ដៃគូស្នេហា មិត្តប្រុស រហូតក្លាយជាដៃគូជីវិត ដើម្បីបង្កើតអនាគតជាមួយគ្នា។
លើសពីនេះទៀត គូស្នេហ៍តារាក្រោមទ្រនំរួមគ្នានេះបានបង្ហាញពីភាពស្មោះត្រង់ជាង១០ឆ្នាំ ឲ្យអ្នកគាំទ្របានឃើញ និងធ្វើជាសាក្សីនៃក្ដីស្រលាញ់របស់ពួកគេ។ នេះក៏បង្ហាញថា ស្នេហាពិតពិតជាមានមែន! ទាំងសងខាងតែងតែបំពេញចិត្តគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់។ ចាប់ពីពេលនេះតទៅ ហ្វេនទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ជីវិតអាពាហ៍ពិពាហ៍របស់ Mark Prin និង Kimberly នឹងពោរពេញដោយស្នាមញញឹម សំណើច និងសុភមង្គល។
សូមទស្សនារូបភាពខាងក្រោម៖






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញៀវដែលចូលរួមមង្គលការ Mark-Kim សុខចិត្តកាន់ឆត្រញាំអាហារទាំងទទឹកភ្លៀង
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


