ជីវិតកម្សាន្ដ
ប៉េងប៉ោង រំលឹកគុណឪពុក ក្នុងថ្ងៃខួបកំណើត
តារាកំប្លែង និងសម្តែងអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង កន្លងមក ត្រូវបានអ្នកគាំទ្រមើលឃើញថា អ្នកនាងជាសិល្បការិនីមួយរូបដែលមានប្រជាប្រិយភាព ទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស។ ហេតុផលនេះហើយ ទើបអ្នកនាង ប៉េងប៉ោង ក្តាប់បានទីផ្សារសិល្បៈច្រើនគួរសមនាពេលកន្លងមក។

ដោយឡែកចាប់អារម្មណ៍ថ្ងៃខួបកំណើតរបស់តារាកំប្លែងស្រីរូបនេះ មានអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីមួយចំនួន បានបង្ហាញការចូលរួមអបអរ និងជូនពរអ្នកនាង ប៉េង ប៉ោង គ្រប់ៗគ្នា។

ជាមួយគ្នា នៃថ្ងៃខួបកំណើតរបស់ខ្លួននេះដែរ តារាកំប្លែង ប៉េងប៉ោង ក្រៅតែអរគុណសម្រាប់ការជូនពរពីសំណាក់អ្នកគាំទ្រ នាងក៏បានរំលឹកគុណអ្នកមានគុណ ជាពិសេសលោកឪពុក គឺ លោក ម៉ៅ សាមឿន ហៅ វិតាមីនសេ ដែលបានចែកឋានទៅផងដែរ។

អ្នកនាង ប៉េង ប៉ោង បានលើកឡើងថា «សប្បាយចិត្តខ្លាំងណាស់ដែលបានកើតជាកូនស្រីអ្នកម្ដាយលោក នាងខ្ញុំ ប៉េងប៉ោង សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃរបស់នាងខ្ញុំ ជាពិសេសបងមិនដឹងរៀបរាប់យ៉ាងណាទេ អរគុណទឹកចិត្តដែលមានចំពោះបងស្រីម្នាក់នេះ»។

តារាកំប្លែង ប៉េង ប៉ោង បានបញ្ជាក់បន្ថែមថា «ដាំពូជស្មោះត្រង់ កូនស្រីរបស់ពុក នឹងជួបតែមនុស្សល្អៗ នូវក្នុងជីវិត អំពើល្អមិនសាបសូន្យ»។

ជាការកត់សម្គាល់តារាកំប្លែងអ្នកនាង ប៉េងប៉ោង ជារឿយៗ បានបង្ហាញការនឹករលឹកចំពោះលោកឪពុកជាទីស្រលាញ់ បន្ទាប់ពីលោកបានចែកឋានទៅច្រើនឆ្នាំមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


