ជីវិតកម្សាន្ដ
ករុណា ពេជ្រ ភ្ញាក់ផ្អើល ខណៈបទ”អ្នកកំដរ” ត្រូវអ្នកជំនាន់ក្រោយសរសេរជាថ្មី ប្រគំភ្លេងតាមបែបOriginal
ម្ចាស់បទ”អ្នកកំដរ” ដែលល្បីល្បាញកាលពីអំឡុង ១៣ ឆ្នាំមុន លោក ករុណា ពេជ្រ បង្ហាញការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបទរបស់លោកត្រូវបានអ្នកចម្រៀងជំនាន់ក្រោយលោក ខាយ យកមកសរសេរជាថ្មីប្រគំភ្លេងតាមបែប original សម័យថ្មីគួរឲ្យមោទនភាព។

លោក ករុណា ពេជ្រ បាននិយាយបែបភ្ញាក់ផ្អើលថា «ធីមអ្នកកំដរ គឺ ករុណា ពេជ្រ នេះហើយជាមេធីមអ្នកកំដរកាលពីឆ្នាំ ២០១០ ដូច្នេះសុំចូលជាកូនធីមអ្នកកំដរ ជំនាន់ថ្មីមួយដែរសិន។ ” អ្នកកំដរ” ជាចំណងជើងបទចម្រៀងកូពីភ្លេងពីបទចិនរបស់ខ្ញុំច្រៀងកាលពី ១៣ ឆ្នាំមុន ត្រូវបានបងប្អូនហ្វេន មួយចំនួនច្រើនស្គាល់បានយ៉ាងច្បាស់រហូតមកដល់ពេលនេះ ប៉ុន្តែកាលនោះសម័យកូពីមិនសូវមាន original song ដូចបច្ចុប្បន្នទេ»។

លោកបញ្ជាក់ថា «គួរភ្ញាក់ផ្អើលជាទីបំផុតដែលនៅពេលនេះចំណងជើងបទកូពី អ្នកកំដរ របស់ខ្ញុំធ្លាប់ច្រៀងពីមុន ត្រូវបានប្អូនប្រុស ខាយ យកមកលើកសរសេរជាថ្មីប្រគំភ្លេងតាមបែប original សម័យថ្មីគួរឲ្យមោទនភាព…អាចថាជាចៃដន្យក៏បានអាចថាមានបំណងឲ្យចំណងជើងដូចគ្នា ក៏បានដោយសារចំណងជើងបទ”អ្នកកំដរកាលពី ១៣ ឆ្នាំមុន ត្រូវបានជ្រាបស្ទើរពេញបេះដូងតាមអត្ថន័យបទចម្រៀង ជាពិសេស M V ករុណា ពេជ្រ ខ្វាក់ភ្នែក ដឹកឆ្កែ ជាប់ពេញស្រទាប់អារម្មណ៍មិត្តយុវវ័យយ៉ាងច្រើនគួរឲ្យកត់សម្គាល់ទៅហើយ»។

តារាចម្រៀង ករុណា ពេជ្រ បាននិយាយទៀតថា «សូមបងប្អូនមិត្តយុវវ័យជួយគាំទ្របទ អ្នកកំដរ original song ពី ខាយ ផង ព្រោះជាបទថ្មី តែងនិពន្ធថ្មី អត្ថន័យថ្មី ហើយអ្នកចម្រៀងក៏ក្មេងខ្ចី ខុសពីអ្នកកំដរដែលល្បីកាលពី ១៣ ឆ្នាំមុន ជាបទកូពី សំខាន់អ្នកចម្រៀងក៏ចាស់ទៅហើយ»។

បន្ថែមពីនេះ លោក ករុណា ពេជ្រ លើកឡើងថា «ខ្ញុំពិតជាមោទនភាព នៃភាពចៃដន្យមួយនេះណាស់ ដែលចំណងជើងបទអ្នកកំដរកាលពី ១៣ ឆ្នាំមុន ត្រូវបានត្រឡប់មកជាបទអ្នកកំដរ ២០២៣ ថ្មីៗ ប៉ុន្មានម៉ោងនេះ សុំមើលមុខកូនធីមអ្នកកំដរបន្តិចមកណា?»។ លោកថា «ករុណា ពេជ្រ សុំដូរជាមេធីមអ្នកកំដរកំឡុងឆ្នាំ ២០១០ ត្រឡប់សុំចូលជាកូនធីមអ្នកកំដរ ២០២៣ ម្តង សិល្បៈគឺរីករាយចម្រើនតាមសម័យកាល វាជារឿងធម្មតា ប៉ុន្តែពេលខ្លះធម្មតា តែវាមិនធម្មតា»៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


