ជីវិតកម្សាន្ដ
ពេជ្រ សោភា ដាស់តឿន កុំឲ្យមើលងាយខ្លួនឯងតាមមាត់អ្នកដទៃឲ្យសោះ
តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ស្របពេលអាជីពសិល្បៈកាន់តែជោគជ័យ និងមានទីផ្សារគាំទ្រច្រើន ស្រាប់តែនាងចេញមកបំផុសស្មារតីដល់អ្នកគាំទ្រ និងមហាជន កុំមើលងាយ ឬ បោះបង់ខ្លួនឯងតាមមាត់គេឲ្យសោះ។

តាមខ្លឹមសាររបស់តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា នាពេលនេះបានធ្វើឡើងហាក់មានចេតនាដាស់តឿនមហាជនឲ្យមានស្មារតីត្រូវចេះស្រលាញ់ខ្លួនឯងបានច្រើនជាងការជឿសម្តីរបស់អ្នកដទៃ។

តារាស្រីអ្នកនាង ពេជ្រ សោភា បានទម្លាយដូច្នេះថា «អ្នកណាចង់ថាឲ្យយើង ឬ មើលងាយយើងក៏បាន តែយើងត្រូវចាំថា យើងមិនអាចមើលងាយខ្លួនឯងតាមមាត់គេទេ ហើយក៏កុំបោះបង់ខ្លួនឲ្យសោះ ព្រោះយើងរស់នៅជាមួយខ្លួនយើង ប្រើជីវិតជាយើង»។ យ៉ាងណា ការលើកឡើងរបស់ ពេជ្រ សោភា ខាងលើនេះ ក៏មានការបញ្ចេញមតិគាំទ្រនាងផងដែរ។

ជាមួយនេះ ក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រដែរថា «រៀនបើកចិត្តឲ្យទូលាយ ទើបរស់នៅមានក្ដីសុខ , ចង់នរណានិយាយអ្វីអាក្រក់ ឬ ល្អ បងនៅតែជាអាយដលដ៏ល្អបំផុតសម្រាប់ហ្វេនៗ មានតែអ្នកដែលស្រលាញ់បងពិតទេទើបអាចដឹងថា បងជាមនុស្សបែបណា»។ ចំណែកខ្លះទៀតក៏បង្ហាញការលើកទឹកចិត្តបន្ថែមដល់តារាចម្រៀង ពេជ្រ សោភា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


