ជីវិតកម្សាន្ដ
តួ Nanno ក្នុងរឿង “Girl from Nowhere” ស្រកគីឡូខ្លាំងពេក រហូតធ្វើឲ្យអ្នកគាំទ្របារម្ភ
រូបភាពចុងក្រោយរបស់តារាសម្តែង kitty chicha amatayakul ទទួលពានរង្វាន់នៅក្នុងព្រឹត្តិការណ៍មួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមនិងពេញបណ្តាញសង្គម។ អ្វីដែលកាន់តែចាក់ភ្នែកអ្នកទស្សនានោះគឺរាងកាយរបស់នាងផ្ទាល់តែម្ដង។

តាមរយៈរូបភាពច្រើនសន្លឹកអមដោយវីដេអូឃ្លិបរបស់តួស្រីក្នុងរឿង “Girl from Nowhere”ហាក់មានរាងកាយស្គមស្គាំងជាងមុនខ្លាំង។ រហូតមានមនុស្សជាច្រើនមានការព្រួយបារម្ភថា មានរឿងអ្វីកើតឡើងចំពោះនាងឬអត់? ហេតុអ្វីបានជាទម្ងន់ធ្លាក់ចុះខ្លាំងម្ល៉េះ?
ទោះយ៉ាងណាក៏ដោយ មិនបានទុកឲ្យអ្នកគាំទ្ររបស់នាងនៅក្នុងការសង្ស័យយូរនោះទេ។ ដោយសារតែមានអ្នកគាំទ្រម្នាក់បានចូលមក Comment និងពន្យល់ជំនួសវិញថា ពេលនេះ Kitty កំពុងថតរឿងបរទេសដែលមានចំណងជើងថា The Evil ដែលជាហេតុធ្វើឲ្យនាងស្រកទម្ងន់ ដើម្បីឲ្យមានភាពប្រាកដនិយមចំពោះតួអង្គដែលនាងសម្ដែង។ ជាពិសេសនៅពេលនាងសម្ដែងក្នុងភាពយន្តមួយនេះនឹងសក្តិសមបំផុតផងដែរ។

យ៉ាងណាមិញ មកទល់ពេលនេះ តារាសម្ដែងវ័យក្មេង kitty chicha មិនបានធ្វើការបកស្រាយពីមូលហេតុច្បាស់លាស់នៃការសម្រក់ទំងន់របស់នាង ប្រាប់ដល់ទស្សនិកជននោះទេ។ ស្របពេលដែលអ្នកគាំទ្រជាច្រើនដាក់ការសង្ស័យថា នាងអាចមានជំងឺណាមួយជាប់ខ្លួនទើបស្រកគីឡូលឿនខ្លាំងសឹងចំណាំមិនស្គាល់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Sanook
ចុចអាន៖តួស្រីក្នុងរឿង “បុព្វេសន្និវាស” មើលមួយភ្លែតស្មានថាជាបវរកញ្ញាចក្រវាល Sheynnis
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


