ជីវិតកម្សាន្ដ
តួស្រីក្នុងរឿង “បុព្វេសន្និវាស” មើលមួយភ្លែតស្មានថាជាបវរកញ្ញាចក្រវាល Sheynnis
យោងតាមការចុះផ្សាយដោយ thaiger បញ្ចាក់ថា តារាសម្ដែងស្រីកូនកាត់ Susi Susira Angelina និងជាតួស្រីក្នុងរឿង បុព្វេសន្និវាស បានប្រែក្លាយខ្លួនក្លាយជា Sheynnis ជាបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ ទើបនឹងជាប់ជយលាភីនាពេលថ្មីៗនេះ។

តាមរយៈរូបភាពច្រើនសន្លឹកនោះផងដែរ បានបង្ហាញឲ្យឃើញពីសម្រស់របស់តារាស្រីរូបនេះស្អាតប្លែកខ្លាំងសឹង ចំណាំមិនស្គាល់។ ហើយភាពស្រស់សនេះផងដែរបានមកពីជាងផាត់មុខដ៏ល្បីរបស់នាង គឺលោក Nong Chat Chai Phiang Apichart ដែលជាអ្នកតុបតែងមុខលំដាប់កំពូលរបស់ប្រទេសថៃ ថ្មីៗនេះលោកបានផាត់មុខយ៉ាងធ្ងន់លើ Susie Susira ដើម្បីក្លាយជា Cheynis Palacios ក្នុងកម្មវិធី Miss Universe 2023។
Susie Susira ក្នុងរូបរាងបវរកញ្ញាចក្រវាលឆ្នាំ២០២៣ អាចនិយាយបានថាធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង ដោយ Nong Chat បានបង្ហោះរូបភាពនោះតាមរយៈ Facebook រួមនឹងការលើកឡើងថា “ប្រែក្លាយ ថាវថុង គីបម៉ា ទៅជាបវរកញ្ញាចក្រវាល Susie Susira”។

ប៉ុន្មានម៉ោងក្រោយមក ការងារផាត់មុខរបស់ Susie ក្នុងឈុត Miss Universe 2023 ទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណិត ដោយបានសម្រុកចូលមកចុច Like ដល់ទៅជាងកន្លះពាន់នាក់។ ទន្ទឹមនឹងការបញ្ចេញមតិសរសើរពីសមត្ថភាពរបស់ Nong Chat ដែលអាចតុបតែងមុខមាត់ដូច Cheynis ក្នុងនោះក៏មានការសរសើរសម្រស់របស់តួស្រីក្នុងរឿងបុព្វេសន្និវាស យ៉ាងគគ្រឹកគគ្រឹងផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខក្រុម BLACKPINK ក្នុងពិធីជប់លៀងដែលរៀបចំដោយស្តេច Charles
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


