ជីវិតកម្សាន្ដ
ដឹងកំហុស ! នារីម្នាក់ រិះគន់តិះដៀល ជូរី ល្អហួស ចេញមុខសុំទោសជាសាធារណៈ
នៅទីបំផុត នារីម្នាក់ ដែលធ្វើការរិះគន់តិះដៀលប្រមាថកិត្តិយសមកលើម្ចាស់មកុដ Miss Preteen International Cambodia 2023 ជូរី ល្អហួស បានចេញមុខសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនហើយ កាលពីយប់ថ្ងៃទី ០៧ ខែធ្នូ។

ការចេញមុខសុំទោសពីនារីម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ChanBopha Phol នាពេលនេះ បានកើតឡើងបន្ទាប់ពីមានប្រតិកម្ម និងសម្តែងការមិនសប្បាយចិត្តពីសំណាក់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ព្រមទាំងម្តាយនាង គឺ អ្នកនាង ដេននី ក្វាន់ ទៅលើទង្វើខ្វះការពិចារណា គ្មានសីលធម៌របស់នារីរូបនោះ។

ក្រៅតែពីការលើកដៃសំពះសុំទោស នារីម្ចាស់ Account Facebook ឈ្មោះ ChanBopha Phol ក៏បានសន្យាបញ្ឈប់នូវរាល់ទង្វើ ឬសកម្មភាពរិះគន់ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ ជូរី ល្អហួស ផងដែរ។ យ៉ាងណា បន្ទាប់ពីទទួលបានការសុំទោស អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយ បានលើកឡើងថា «ខុសចេះកែល្អហើយ សង្ឃឹមថាគ្មានលើកទី ២…..ត្រូវចាំ នរណាក៏ស្រលាញ់កិត្តិយសដែរ មិនមែនឲ្យជេរ ឬមើលងាយបានស្រួលៗ ទេ»។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភី Miss Preteen Cambodia 2023 ល្អហួស មុននេះ ត្រូវបាននារីខាងលើធ្វើ ការរិះគន់ប្រមាថមើលងាយដោយប្រើពាក្យសម្តីមិនសមរម្យទៅលើការស្លៀកពាក់របស់នាងដែល ស្លៀកទៅចូលរួមក្នុងកម្មវិធី នៃការប្រគំតន្ត្រីមួយ កាលពីពេលថ្មីៗ កន្លងមកនេះ។ ក្នុងនោះ ក៏មាន នារីម្នាក់ទៀត គិតថា ការស្លៀកពាក់របស់ ជូរី ល្អហួស ហាក់សិចស៊ី ហើយពាក់អាវវាលពេក។

ភ្លាមៗ នៃការរិះគន់នោះដែរ បញ្ញាវ័យក្មេង ជូរី ល្អហួស បានបង្ហាញការហួសចិត្តដូច្នេះថា «នាងខ្ញុំទើបតែបញ្ចប់ការងារបញ្ចូលសំឡេង ហើយក៏ឃើញអ្នកមីងស៊ែដៀលរូបនាងខ្ញុំ មើលងាយនាងខ្ញុំ គ្រប់បែបយ៉ាង តើនាងខ្ញុំខុសអ្វី? នាងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់»។ ឃើញបែបនេះ អ្នកនាង ដេននី ក្វាន់ ដែលត្រូវជាម្តាយ ល្អហួស ក៏បានប្រតិកម្មដែរថា «ចរិតអ៊ីចឹងៗ ទុកឲ្យម៉ែលេងវិញ ត្រៀម កូនអញហាមប៉ះ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


