ជីវិតកម្សាន្ដ
ល្អហួស ៖ ដរាបណាមានផ្ការំដួលមួយទងនេះ កាន់ទង់ជាតិកម្ពុជា មិនឱ្យជាតិសាសន៍ណាមកបំពានបានទេ
ស្របពេលដែលក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Teen Cambodia ប្រចាំឆ្នាំ២០២៥ ដែលត្រៀមតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ជូរី ល្អហួស បានប្រកាសដោយសន្យាថា ដរាបណាខ្លួនកាន់ទង់ជាតិកម្ពុជា គឺមិនឱ្យជាតិសាសន៍ណាមកបំពានទេ។

កាលពីថ្មីៗកន្លងទៅ ជូរី ល្អហួស ធ្លាប់បានប្រកាសហើយថា បើយកឈ្នះមកុដក្នុងការប្រកួតវិស័យបវរកញ្ញាក្នុងស្រុកហើយ នឹងមានឱកាសតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ខ្លួននឹងត្រៀមបង្ហាញឱ្យអន្តរជាតិបានដឹងនូវបញ្ហាសង្គ្រាមឈ្លានពានរបស់សៀម ដែលជាអ្នកចាប់ផ្តើមមកលើបូរណភាពទឹកដីកម្ពុជា ពិសេសល្បិតកលដ៏កខ្វក់របស់យោធាសៀមឈ្លានពាន។
ជាថ្មីម្តងទៀត ល្អហួស បានបញ្ជាក់ជំហរខ្លួនថា “ដរាបណាមានផ្ការំដួលមួយទងនេះ កាន់ទង់ជាតិកម្ពុជា នាងខ្ញុំសន្យាថា មិនឱ្យជាតិសាសន៍ណាមកបំពានអ្នកបាន ហើយសៀវភៅមួយក្បាលនេះ ទើបតែចាប់ផ្តើមអានប៉ុណ្ណោះ ប៉ុន្តែនៅមានភាគបន្តទៀតនៅលើឆាកអន្តរជាតិ នៅឆ្នាំ២០២៦ ខាងមុខនេះ“។
ជូរី ល្អហួស បន្តទៀតថា “ផ្ការំដួលកម្ពុជា កំពុងតែជះក្លិនដ៏ក្រអូបបរិសុទ្ធទៅកាន់ពិភពលោក ឥទ្ធិពលសំឡេងរបស់កូន ស្រីកម្ពុជា កម្ពុជានិយាយគឺជាការពិត”។

គួររម្លឹកថា បន្ទាប់ពីជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនិងក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ជូរី ល្អហួស បានចេញមុខអះអាងឆន្ទ:ថា នឹងបេ្តជ្ញាប្រើសំឡេងក្នុងនាមកូនខ្មែរបើកបង្ហាញការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ លើឆាកអន្តរជាតិនៅឆ្នាំ២០២៦៕ អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


