ជីវិតកម្សាន្ដ
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
ដូចការកំណត់ ទីបំផុតពិធីការិនីសម្ដីផ្អែម និងមានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ បានរៀបចំពិធីពិសាស្លាដក់កន្សែងជាផ្លូវការ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នេះ ខណៈអ្នកគាំទ្រចូលរួមអបអរសាទរគ្រប់គ្នា។

ពិធីចូលស្ដីដណ្ដឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅព្រឹកនេះ បានរៀបចំអធិកអធមណាស់ ដោយមានការចូលរួមចាស់ទុំទាំងសងខាង និងមិត្តភ័ក្ដិសិល្បៈមួយចំនួនផងដែរ។ តាមរយៈរូបភាពដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ទទួលបានការសាទរ និងសរសើរពីសំណាក់មហាជនជាច្រើន។

តារាសម្តែង និងពិធីការិនីរូបស្រស់សម្បូរវោហារស័ព្ទមិនចេះរីងស្ងួតប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហាញអារម្មណ៍រំភើបខ្លាំង និងសម្តែងក្តីគោរពអរគុណជូនចំពោះ សម្តេចទាំងទ្វេ ដែលបានសម្រេចរៀបចំឲ្យរូបនាង និងលោក ឌី ពេជ្រ ចូលរោងការតាមប្រពៃណីក្នុងពេលឆាប់ៗ នេះ។

ពិធីការិនីល្បីឈ្មោះ និងមានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានលើកឡើងថា នាងពិតជាមានសំណាងខ្លាំង ដែលទទួលបានការអាណិតស្រលាញ់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមឲ្យមានការចូលស្តីដណ្តឹង និងរៀបការតាមប្រពៃណីជាមួយលោក ឌី ពេជ្រ។

សូមបញ្ជាក់ថា ពិធីមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


