ជីវិតកម្សាន្ដ
ហ៊ិន ច័ន្ទនីរ័ត្ន ៖ កូនមានសំណាងខ្លាំងណាស់ទទួលបានការអាណិតស្រលាញ់ពី សម្ដេចពុក សម្ដេចម៉ែ
តារាសម្តែង និងជាពិធីការិនីរូបស្រស់សម្បូរវោហារស័ព្ទមិនចេះរីងស្ងួតប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍រំភើបខ្លាំង និងសម្តែងក្តីគោរពអរគុណជូនចំពោះសម្តេចទាំងទ្វេ ដែលសម្រេចរៀបចំឲ្យរូបនាង និងលោក ឌី ពេជ្រ ចូលរោងការតាមប្រពៃណីក្នុងពេលឆាប់ៗ នេះ។

ពិធីការិនីល្បីឈ្មោះ និងមានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន លើកឡើងថា នាងពិតជាមានសំណាងខ្លាំងដែលទទួលបានការអាណិតស្រលាញ់ពី សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមឲ្យមានការចូលស្ដីដណ្ដឹង និងរៀបការតាមប្រពៃណីជាមួយលោក ឌី ពេជ្រ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ជាក់ថា «កូនគោរពអរគុណ សម្តេចពុក ដ៏ខ្ពង់ខ្ពស់បំផុត កូនមានសំណាងខ្លាំងណាស់ដែលទទួលបានការអាណិតស្រលាញ់ពី សម្តេចពុក សម្តេចម៉ែ»។ តាមរយៈដំណឹងនេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនធំ បានចូលរួមអបអរ និងជូនពរដល់គូស្នេហ៍ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ផងដែរ។

សូមជម្រាបថា ព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំ កូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី»។

ជាមួយនេះ សម្តេចតេជោ បានបញ្ជាក់ថា «ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួន បានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


