ជីវិតកម្សាន្ដ
កម្រឃើញ តួកាច Benz Pornchita បញ្ចេញសម្រស់សិចស៊ីក្នុងវ័យ៤៣ឆ្នាំ
តារាសម្ដែងរៀមច្បង Benz Pornchita បានធ្វើឲ្យអ្នកទស្សនាជាច្រើន ជាពិសេសអ្នកគាំទ្ររូបនាងហាក់ស្រឡាំងកាំងនៅពេលដែលឃើញអ្នកម្ដាយកូន៣រូបនេះ បញ្ចេញសម្រស់ក្នុងវ័យ៤៣ឆ្នាំលើបណ្ដាញអ៉ិនធើណេត។

តាមរយៈបណ្ដាញសង្គម Instagram របស់នាងផ្ទាល់ បានបង្ហោះនូវរូបភាពដ៏ថ្មីស្រឡាងក្នុងឈុតពណ៌ក្រហមឆ្អិនឆ្អៅបង្អួតភាពសិចស៊ីយ៉ាងចាស់ដៃ។ ក្នុងពេលជារឿយៗ គេកម្រឃើញតួកាចរូបនេះហ៊ានលេងខ្លួនលិចលើលិចក្រោមបែបនេះជាសាធារណៈណាស់។
ទោះយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូររូបរាងថ្មីរបស់តួកាច “វិញ្ញាណស្នេហ៍នាងបាប” បានទទួលការសាទរយ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលមហាជនបញ្ចេញមតិថា គាត់កាន់តែចាស់តែនៅតែអាចបង្អួតរាងរៅហឹរខ្លាំងតាំងពីក្បាលដល់ចុងជើង។ជាពិសេស ឈុតដែលគាត់ជ្រើសរើសមកស្លៀកមានពណ៌ក្រហមភ្លឺ រឹតតែបង្កើតអនុភាពដល់អ្នកស្លៀកកាន់តែឆើតឆាយនិងមានស្រស់ចែងចាំងសឹងមើលមិនដឹងថា នាងឈានដល់វ័យ៤៣ឆ្នាំ ហើយថែមទាំងមានកូនប្រុស្រីដល់ទៅ៣នាក់ទៀតផង។
យ៉ាងណាមិញ សម្រាប់តារាស្រីជើងចាស់នាង Benz Pornchita ទស្សនិកជនកម្ពុជាប្រាកដជាស្គាល់នាងយ៉ាងច្បាស់តាមរយៈតួអង្គកាចឆ្នាសឆ្នើម ដណ្ដើមស្វាមីតួឯកស្រីក្នុងភាពយន្ត។ លើសពីនេះថែមទៀត ស្នាដៃដែលនាងចូលរួមសម្ដែងកន្លងមក តែងតែទទួលបានការចូលទស្សនាច្រើនលើសលុបឥតគណនាបានឡើយ។ នេះក៏ដោយសារតែសមត្ថភាពរបស់នាងនិងទេពកោសល្យពីកំណើតទើបធ្វើឲ្យនាងអាចក្លាយជាតារាស្រីឈានមុខគេមកទល់សព្វថ្ងៃ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Marie បង្អួតស្នាដៃធ្វើម្ហូបក្នុងផ្ទះបាយ ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើដងខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


