ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ ចាត់ទុកទង្វើស្ត្រីតាំងខ្លួនអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី ជាការមើលងាយវប្បធម៌ដូនតាខ្មែរ
ថ្មីៗ នេះ ផ្ទុះការរិះគន់លើទង្វើរបស់ស្ត្រីលក់អនឡាញម្នាក់ ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។ ក្នុងនោះ មហាជនមួយចំនួន ក៏បានស្នើក្រសួងពាក់ព័ន្ធចាត់វិធានការលើបុគ្គលរូបនោះផងដែរ។

ដោយឡែកងាកមកប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ភ្លាមៗ នោះ ក៏បានចេញមុខស្នើសុំក្រសួងមានចំណាត់ការលើស្ត្រីរូបនោះផងដែរ។ យ៉ាងណាមិញ ជាថ្មីម្តងទៀត អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចាត់ទុកទង្វើស្ត្រីតាំងខ្លួនជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី គឺជាការមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា «ពេលគេទាក់ទងទៅ ជួយលើកទូរស័ព្ទផង កុំឮហើយបិទ ព្រោះតែខ្ញុំមហាគោរពដូនតាហ្នឹងហើយទើបខ្ញុំរិះគន់ បញ្ជាក់ ខ្ញុំអត់រិះគន់រឿងអ្នកស្នងរូប ឬ បារមីព្រះនាងសណ្ឋិតទេ បើសណ្ឋិតហើយក៏សណ្ឋិតចុះ តែកុំតាំងខ្លួនមកជួយសង្គមជាតិ និងតាំងខ្លួនជាអ្នកបង្កើតក្បាច់របាំខ្មែរ ព្រោះទង្វើអ្នកកំពុងមើលងាយវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «កុំតាំងខ្លួនឈាមខ្មែរទាំងដែលខ្លួនបំផ្លាញព្រះកិត្តិនាមព្រះមហាវីរក្សត្រខ្មែរ ខ្ញុំមិនចាំបាច់ឆាតសួរទៀតទេ ព្រោះខ្ញុំស្គាល់សំបកខ្លួន ឲ្យគេឆាតសួរ ហើយបបួលគេទៅអាសនៈព្រះម៉ែរបស់អ្នក កុំឆ្លាតពេក»។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមដែរថា «គេថាឲ្យប្រធានសមាគមសិល្បៈនៅឲ្យស្ងៀម គេថាខ្ញុំអត់ពាក់ព័ន្ធទេ ប្រធានសមាគមសិល្បៈអត់ស្គាល់វប្បធម៌ជាតិខ្លួនឯងមែន? គេថាខ្ញុំចង់ល្បី មនុស្សចង់ល្បីគេផុសក្នុងផេក អត់ផុសក្នុងអាខោនអញ្ចឹងទេ ផេកខ្ញុំ 1M like & Follower ណា ចាំបាច់អីមកផុសការងារចង់ល្បីក្នុងអាខោន? យកគំនិត និងទង្វើខ្លួនឯងមកថាឲ្យខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


