ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត គាំទ្ររៀមច្បង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា ទទួលយកការអធ្យាស្រ័យគ្នា
កំពូលតារាចម្រៀងងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ខណៈតារាស្រីរៀមច្បង ២ ដួង គឺអ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា ទទួលយកនូវការអធ្យាស្រ័យគ្នាក្រោមការសម្របសម្រួលរបស់ប្រធានសមាគមសិល្បករខ្មែរ។

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា នេះជាដំណោះស្រាយដ៏ល្អ និងគំរូចំពោះអ្នកសិល្បៈជំនាន់ក្រោយដោយសាររៀមច្បងសិល្បៈទាំង ២រូប ទទួលយកដំណោះស្រាយនៃការសម្របសម្រួលដ៏ល្អមួយនេះ។ លោកបន្តថា ក្នុងនាមជាសិល្បៈករខ្មែរមួយរូប ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជារំភើបខ្លាំងណាស់ពេលឃើញបងៗទាំងពីរបានទទួលយកការអធ្យាស្រ័យគ្នា រួបរួមគ្នាឡើងវិញ នេះជាគំរូល្អខ្លាំងណាស់សម្រាប់ប្អូនៗ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងទៀតថា សូមអរគុណចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរដែលបានជួយសម្រួលដល់ពួកគាត់ទាំងពីរបានជួបគ្នាវិញ ស្រលាញ់គ្នាវិញ ក្នុងនាមជាបងជាប្អូនសិល្បករខ្មែរ។

សូមជម្រាបថា ជម្លោះយ៉ាងក្តៅគគុករវាងកំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងអតីតប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំត្រូវបានផ្សះផ្សាគ្នា ១០០ភាគរយហើយ ក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ និងដើម្បីសាងសាមគ្គីភាពនៅក្នុងសង្គមសិល្បៈលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយតម្លាភាពដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងសងខាង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


