ជីវិតកម្សាន្ដ
តារាកំប្លែងចាស់ក្មេង ៩ ដួង ឃ្លាតឆ្ងាយពីមហាជន តែបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ទឺ
មកទល់ពេលនេះ មានអ្នកគាំទ្រជាច្រើននូវតែបង្ហាញការចងចាំ និងនឹករលឹកចំពោះ វិរៈសិល្បករ -សិល្បការិនី ល្បីៗរបស់ខ្មែរចំនួន ៩ដួង បើទោះបីជា ពួកគាត់ត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។
លើសពីនេះគេក៏សង្កេតឃើញថា សម្រាប់តារាកំប្លែងល្បីឈ្មោះ ៩រូប ដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះ និងការនឹកអាល័យសម្រាប់ទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះ រួមមាន,
១. តារាកំប្លែងទសវត្សឆ្នាំ៩០ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលបានបង្ករសំណើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ស្រប់វ័យ។ នាយ វ៉ាងដឺ បានលាចាកលោកអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

២.តារាកំប្លែងនាយ ធូ ចំរុង ហៅនាយ សានម៉ៅ បានប្រឡូកវិស័យសិល្បៈបុរាណខ្មែរមានរយៈពេលជាង ៤០ឆ្នាំតាមរយៈកំប្លែង និងល្ខោនបាសាក់ជាដើម…។ នាយ សាន ម៉ៅ បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៩ ក្នុងជន្មាយុ ៦០ឆ្នាំដោយសាររោគគាពាធ។

៣. តារាកំប្លែងនាយ វីតា មីនសេ គឺជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជន។ នាយ វីតា មីនសេ បានលាចាកលោកក្នុងវ័យ ៦៩ឆ្នាំដោយជំងឺរាំរ៉ៃ។

៤.តារាកំប្លែង និងចម្រៀងអាយ៉ៃលោកយាយ ខ្លី បានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរជាពិសេសគឺស្នាដៃផ្នែកកំប្លែង។ លោកយាយ ខ្លី បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៤ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយសារជំងឺប្រចាំកាយ។

៥. តារាកំប្លែងនាយ ស្មាញ ជាតារាជើងចាស់ល្បីឈ្មោះប្រចាំប្រទេសផងដែរ។ នាយ ស្មាញ បានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៩។ ដំណឹងនេះបានធ្វើឲ្យមហាជនសោកស្តាយ និងតក់ស្លុតបំផុត។

៦. លោក រុន សារ៉េន ហៅនាយ ជីវ៉ាន់ ស៊ុយ គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាព និងសម្បូរវោហាសព្ទ មិនចេះរឹងស្ងួតផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រគ្រប់ពេល។ នាយ ជីវ៉ាន់ ស៊ុយ បានទទួលមរណ:ភាពកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយសារជំងឺរ៉ាំរ៉ៃ។

៧. តារាចម្រៀង និងកំប្លែងប្រុសលោក អៀង ចេនឡាន បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។មរណភាពលោក អៀង ចេនឡា គឺជាការបាត់បង់សិល្បករដ៏ឆ្នើមមួយរូប។

៨. តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ ៤០ឆ្នាំដោយសារជំងឺក្រិនថ្លើមបេះដូង និងក្រលៀន។

៩. តារាកំប្លែងលោក ឈឿន រិទ្ធី ហៅ នាយ ស្វិត បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺទឹកនោមផ្អែមខូចក្រលៀនធ្ងន់ធ្ងរ ។ ជាមួយដំណឹងមរណភាពរបស់កំប្លែងលោកនាយ ស្វិត បានធ្វើឲ្យមហាជន និងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនី ជាច្រើនបានសម្តែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


