ជីវិតកម្សាន្ដ
ល្អហួស ប្តេជ្ញាដណ្ដើមជ័យជំនះលើឆាកអន្តរជាតិមកជូនប្រជាជនកម្ពុជា
ម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី ជូរី ល្អហួស បានប្រកាសឆន្ទៈដោយប្តេជ្ញាដណ្ដើមជ័យជំនះនៅលើឆាកអន្តរជាតិ មកជូនប្រជាជនកម្ពុជាក្នុងការប្រកួតនាពេលឆាប់ៗខាងមុខនេះ។

ជាការពិតណាស់បវរកញ្ញាយុវតី ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen International Cambodia 2023 បន្ទាប់ពីក្លាយជាម្ចាស់មកុដ នាងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិ។ បច្ចុប្បន្នបវរកញ្ញាយុវតី ជូរីល្អហួស បានខិតខំប្រឹងនឹង ហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែមដើម្បីចេញទៅដណ្តើមយកជ័យជំនះនៅក្នុងការប្រកួតអន្តរជាតិ។
កញ្ញា ជូរី ល្អហួស បានបញ្ជាក់ឆន្ទៈរបស់ខ្លួនថា“នាងខ្ញុំជូរី ល្អហួស នឹងខិតខំប្រឹងប្រែងទាំងកម្លាំងចិត្ត និងកម្លាំងកាយឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមជ័យជំនះពីលើឆាកអន្តរជាតិមកជូនប្រជាជនកម្ពុជាឲ្យបាន”។

កន្លងមកគេចាំបានថា ល្អហួស ក៏បានប្រកាសប្តេជ្ញាយកជ័យជំនះលើឆាកអន្តរជាតិដើម្បីមកជូនប្រទេសកម្ពុជាដោយភាពជឿជាក់។ ម្ចាស់មកុដរូបនេះបានបញ្ជាក់ថា នាងខ្ញុំនឹងខិតខំដុះខាត់ទាំងសមត្ថភាព និងចំណេះដឹងដើម្បីតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិ។
ទន្ទឹមគ្នានេះគៀកជិតដល់ថ្ងៃចេញទៅប្រកួតនាពេលខាងមុខ ល្អហួស បានសុំការលើកទឹកចិត្តពីមហាជនអ្នកគាំទ្រផងដែរដោយក្នុងនោះនាងបញ្ជាក់ថា” ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ នាងខ្ញុំនិងចេញទៅប្រកួតនៅឯប្រទេសថៃពុកម៉ែបងប្អូនអាចមកជូនដំណើរនាងខ្ញុំបាននៅវេលាម៉ោង ៩ព្រឹកនៅព្រលានយន្តហោះពោចិនតុង”។

ម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ2023 ជូរី ល្អហួស ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដ Miss Preteen International Cambodia 2023។ ល្អហួស បានកំពុងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តជាតិនាជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


