Connect with us

ជីវិតកម្សាន្ដ

ភរិយានាយ ចយ សរសើរប្ដីពេញៗ មាត់ ថ្ងៃខួបអាពាហ៍ពិពាហ៍ ៦ ឆ្នាំ

បានផុស

នៅ

គិត​មក​ទល់​ពេលនេះ ចំណង​ស្នេហ៍​រវាង នាយ ចយ និង ភរិយា​អ្នកនាង ក្វាន់ឌី បាន​រៀបការ​ជាមួយ​គ្នា​មាន​រយៈពេល ៦ ឆ្នាំ ហើយ ដោយ​ក្នុង​នោះ​អ្នក​ទាំងពីរ​ទទួល​បាន​ចំណងដៃ​កូន​ដំបូង​ម្នាក់​ជា​ទី​ស្រលាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិត​កន្លងមក​ស្នេហា​ពួកគេ​រក្សា​បាន​ភាព​ផ្អែមល្ហែម​ក៏​ពិតមែន តែ​ជារឿយៗ គេ​ឧស្សាហ៍​ឃើញ​ភរិយា​នាយ ចយ បង្ហោះ​ខ្លឹមសារ​ដាស់តឿន ដើម្បី​កុំ​ឲ្យ​ប្ដី​មាន​ស្រី​ថ្មី​ជា​បន្តបន្ទាប់។ ស្ថិត​ត្រង់​ចំណុច​នេះ ទើប​កន្លងមក​គេ​មាន​ចម្ងល់​ថា តើ នាយ ចយ មាន​មន្ត​ស្នេហ៍​អ្វី ឬ​មូលហេតុ​ពិសេស​អ្វី បាន​ជា​ភរិយា​ស្រឡាញ់​នាយ​ដល់​ថ្នាក់​នេះ។

តួយ៉ាង​ខួប​អាពាហ៍ពិពាហ៍ ៦ ឆ្នាំ ភរិយា​នាយ ចយ បាន​លើក​ឡើង​ថា «រីករាយ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ៦ ឆ្នាំ របស់​ពួក​យើង Benly Joy អរគុណ​បង​ដែល​រួម​ដំណើរ​ជីវិត​ជាមួយ​អូន បំពេញ​តួនាទី​ជា​ដៃគូ​ជីវិត​ដ៏​ស្មោះត្រង់​សម្រាប់​អូន បង​ជា​មនុស្ស​ម្នាក់​ដែល​ស្អាត​ទាំង​រូប​កាយ ចិត្ត និង​បេះដូង​ពិតមែន បង​ផ្ដល់​តម្លៃ​ឲ្យ​អូន​គ្រប់​កាលៈទេសៈ ជាពិសេស​ពេល​អូន​ខឹង ឆេវឆាវ​ម្ដងៗ ក៏​បង​មិន​ដែល​តតាំង​ចង់​ឈ្នះ ឬ​ប្រកែក​តឹង​សរសៃ​ក​ឡើយ​…..»។

ភរិយា​នាយ ចយ បាន​បន្ត​ថា «មាន​ច្រើន​ទៀត​ដែល​រៀបរាប់​ពី​ទង្វើ​ល្អ​បង​មិន​អស់ ចង់​ប្រាប់​បង​ថា បង​ជា​ចំណែក​ដែល​អូន​ខ្វះ​មិន​បាន​នោះ​ទេ​ក្នុង​ជីវិត​នេះ»។

សូម​បញ្ជាក់​ថា លោក សែ ភិន ហៅ​នាយ ចយ និង ភរិយា អ្នកនាង ប៉ិច ក្វាន់ឌី បាន​រៀប​អាពាហ៍​ពិពាហ៍ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅ​វិមាន​ពិភព​ថ្មី សែន​សុខ។ ពិធី​រៀប​មង្គលការ​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម​អម​ដោយ​តារា​កំប្លែង​ល្បីៗ ជាច្រើន​នាក់​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យសិល្បករចងក្រងជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ សិល្បករម្នាក់ៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម១០ ម៉ោង មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម