ជីវិតកម្សាន្ដ
តារាថៃនិយមតួកាច Carissa បង្ហោះរូបអបអរថ្ងៃកំណើតសុទ្ធតែលើកជើង
តារាថៃនាង Carissa Springett ដែលទស្សនិកជនតែងចំណាំតែដើរតួកាចឆ្នាស ពេលនេះនាងបានបង្ហោះរូបភាពច្រើនសន្លឹកបង្អួតភាពសិចស៊ី ដើម្បីអបអរខួបកំណើតឈានដល់អាយុ ២៦ឆ្នាំ ខណៈដែលកាយវិការនីមួយៗសុទ្ធតែស្រើបស្រាលលើកជើង។
តាមរយៈបណ្ដាញសង្គម IG ផ្ទាល់របស់អតីតបេក្ខនារីមួយរូបក្នុងកម្មវិធីស្វែងរកតារាបង្ហាញម៉ូដដ៏ល្បី The Face Thailand Season 1 បានស្លៀកឈុតពណ៌ទឹកដោះគោបែកស រាងសណ្ធានដូចអាវទ្រនាប់ ដោយរូបនាងបង្ហាញរូបរាងដ៏ក្តៅគគុក អបអរសាទរខួបកំណើតដ៏ឱឡារិករបស់ខ្លួន។

រូបភាពនៃសម្លៀកបំពាក់ខួបកំណើតរបស់ Carissa បង្ហាញពីក្បាច់ប្លែកៗចំនួន ១០ កាន់តែបង្កើនភាពស៊ិចស៊ីជាមួយនឹងស្រោមដៃ និងស្រោមជើងពណ៌សក្នុងកាយវិការញ៉ាំផ្លែ cherries អមដោយ Caption បន្ថែមពីខាងក្រោមរូបភាពថា “សូមជូនពរក្នុងថ្ងៃខួបកំណើតខ្លួនឯងថា ឆ្នាំនេះ សូមឲ្យខ្ញុំមានកម្លាំងខ្លាំងក្លា ពុះពារគ្រប់ឧបសគ្គនានា។ ពេញមួយឆ្នាំនេះសូមឲ្យសម្បូរសប្បាយ ជោគជ័យ មានការងារច្រើន និងជួបតែសេចក្តីសុខ មិនសោកសៅ មានតែកម្លាំងចិត្តរហូតទៅដែរ។ អរគុណសម្រាប់ក្តីស្រលាញ់ពីអ្នកគ្រប់គ្នាដែលតែងតែផ្តល់ឲ្យខ្ញុំ។ សូមឲ្យអ្នកដែលបានឃើញការបង្ហោះនេះមានសុភមង្គល និងមានកម្លាំងចិត្តទៅមុខ! ស្រលាញ់អ្នកទាំងអស់គ្នា”។
ថ្វីបើយ៉ាងណាក៏ដោយ រូបភាពរបស់តារាស្រីនិយមដើរតួកាចរូបនេះបានទទួលការសាទរពីមិត្តភ័ក្តិជិតស្និទ្ធ និងអ្នកកម្សាន្តរួមទាំងអ្នកគាំទ្រជាច្រើន។ ជាពិសេសទៀតសោតនោះគឺហ្វេនប្រុសៗតែម្ដង បន្ទាប់ពីបានឃើញឈុតខួបកំណើតរបស់នាងម្នាក់ៗសុទ្ធតែចូលមកបញ្ចេញមតិសរសើរពីភាពក្តៅគគុកនិងសិចស៊ីរបស់តារាស្រីកូនកាត់ ព្រមទាំងជូនពរថ្ងៃកំណើតនេះឲ្យជួបតែរឿងល្អៗចូលមកក្នុងជីវិតថែមទៀតផង៕








អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Tik បង្ហោះឃ្លិបបង្ហាញកន្ទុយបារីពេញព្រលានយន្តហោះសុវណ្ណភូមិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


