ជីវិតកម្សាន្ដ
ភាពយន្តរឿង «រាជិនីសំឡេងមាស» ល្ខោនតន្ត្រីខ្មែរដំបូងនឹងលេចរូបរាងឆាប់ៗ
ល្ខោនតន្ត្រីរសជាតិថ្មីដែលដឹកនាំផលិតរៀបរាប់ពីវិថីសិល្បៈ និងស្នាដៃច្រើនរាប់មិនអស់របស់វីរសិល្បករ សិល្បការិនី ២រូប គឺអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរាជិនីសំឡេងរៃមាសកណ្ដឹង រស់ សេរីសុទ្ធា កំពុងស្ថិតក្នុងដំណាក់កាលផលិត និងត្រៀមបង្ហាញទស្សនីយភាពអស្ចារ្យតាមរយៈការសម្ដែងលើឆាក នៅអំឡុងខែ មិថុនា ពាក់កណ្ដាលឆ្នាំនេះ។ នេះជាស្នាដៃ ល្ខោនតន្ត្រីដំបូងបំផុតរបស់កម្ពុជា។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក សុខ វិសាល ផលិតករនៃគម្រោងល្ខោនតន្ត្រីអធិរាជសំឡេងមាស លោកថា៖ “ជាក្ដីគោរពនិងរម្លឹកដល់វីរសិល្បករយើង យើងសម្រេចយកថ្ងៃ ០៨ មីនា ទិវានារីអន្តរជាតិនេះជាថ្ងៃប្រកាសពីគម្រោងដំណើរការផលិតល្ខោននេះ ជាពិសេសដល់លោកស្រីរស់ សេរីសុទ្ធា ហើយខ្ញុំជឿថា ល្ខោនតន្ត្រីនេះនឹងជា ទស្សនីយភាពដែលយើងគ្រប់គ្នាគួរទស្សនា និងទទួលបទពិសោធន៍ថ្មី”។
ហែលឆ្លងបទពិសោធន៍ច្រើនឆ្នាំក្នុងនាមជាផលិតករ និងទទួលឱកាសចូលរួមផលិតក្ដី តែលោក សុខ វិសាល ទទួលស្គាល់ និងបញ្ជាក់ថា ការផលិតល្ខោននេះ ជាគម្រោងផលិតទី១ ហើយ ព្រោះលោកធ្លាប់តែផលិតកុន មិនមែនល្ខោន។ លោកបន្តថា៖ “នេះជាបោះជំហាន ឈានទៅចាប់ផ្ដើមផលិត បង្កើតសមិទ្ធផលដែលឆ្លុះបញ្ចាំង និងមានសារៈសំខាន់ណាស់ចំពោះសិល្បៈវប្បធម៌ខ្មែរ។”

“រាជិនីសំឡេងមាស” កើតចេញពីសេចក្ដីស្រឡាញ់ ស្ងើចសរសើរ ពីសមត្ថភាពរបស់កំពូលវីរសិល្បករជំនាន់ទសវត្សទី ៦០-៧០ របស់ផលិតករអាមេរិកលោក Gregory Cahill។ គំនិតដើមនៃ “រាជិនីសំឡេងមាស” ដែលរៀបរាប់ពីជីវិតពិតនិងវិថីសិល្បៈរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា គឺលោកចាប់ផ្ដើមសរសេរ សាច់រឿងផលិតជាភាពយន្ត ឬល្ខោនទៅហើយតាំងពីឆ្នាំ ២០០៥ តែដោយសារកត្តាដើមទុនផលិតខ្វះខាតទើបលោកប្ដូរទិសដៅទៅចងក្រងសរសេរជាសៀវភៅដែលមានរូបភាពជំនួសវិញ។

សុខ វិសាល មិនមែនជាផលិតករតែមួយរូបផលិតល្ខោនតន្ត្រីរាជនីសំឡេងមាសទេ តែនឹងរួមគ្នាជាមួយផលិតករចាស់វស្សាបទពិសោធន៍ទាំងក្នុងនិងក្រៅ ស្រុក សួង សុភ័ក្រ ដែលនឹងចាប់ដៃគ្នាសម្រេច វណ្ណកម្មនេះឡើងនាពេលខាងមុខ។
“នេះជាថ្ងៃចាប់ផ្ដើមបន្ទាប់ពី១ឆ្នាំ នៃសៀវភៅរចនា ទៅផលិតជាល្ខោនតន្ត្រី។ ខ្ញុំរំភើបណាស់”។ នេះជាលើកឡើងរបស់សហផលិតករ សួង សុភ័ក្រ។

សូមជម្រាបថា ល្ខោនតន្ត្រី ជាប្រវត្តិសាស្ត្រ ជារសជាតិថ្មី និងដំបូងគេបង្អស់របស់កម្ពុជា ដែលផលិតដោយផលិតករក្នុងស្រុកនឹងបើកទំព័រថ្មី ចាប់ពីពេលនេះតទៅ។
លោកបន្តដោយក្ដី សង្ឃឹមថា សិល្បៈវប្បធម៌ខ្មែរនឹងបន្តរីកចម្រើនកាន់តែខ្លាំងទៅមុខ និងទទួលបានការគាំទ្រច្រើនឡើងៗ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


