Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត អង្វរអ្នករកស៊ី Game online បញ្ឈប់ការទាក់ទងអូសទាញ

បានផុស

នៅ

តារា​ចម្រៀង​ចាស់​វស្សា​លោក ឃុំ ប៉ុណ្ណាដែត បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​បង្ហាញ​អារម្មណ៍ មិន​សប្បាយ ចិត្ត ខណៈ​មានក្រុម​អ្នករកស៊ីតាមGame online និង​ផ្នែកលក់​ខនដូ​មួយចំនួន​បានព្យាយាម​ទាក់ទង​ដើម្បី​អូសទាញ​ឲ្យចូលរួមជាមួយក្រុមពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្ម​របស់តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត នេះ​បន្ទាប់ពីក្រុមទាំងនោះ​បានព្យាយាម​​ទាក់ទង​ម្តងហើយម្តងទៀងដើម្បីបញ្ចុះបញ្ចូល​ឲ្យលោកចាប់​អារម្មណ៍​ទៅលើពួកគេ។ លោកបាន​សម្តែងការមិន​ពេញចិត្តថា «មួម៉ៅ​ទាំងព្រឹក​ខ្ញុំ​សុំ​មេត្តាប្អូនៗ​ ដែល​ផ្នែក​លក់​ខនដូ​ និងGame onlineនានា​មេត្តា​បន្ថយ​ដៃ​ Callមកលេខខ្ញុំ​បន្តិចទៅ​នេះទើបម៉ោង មិនទាន់​ ៨​ ព្រឹកផង Call បណ្តាក់​គ្នា​ដូច​ខ្យងអញ្ចឹង​មិន​ទាន់បានបាយព្រឹកផង​ សុំ​ឲ្យជួយទិញខនដូ​-​លេងGame Online»

លោកឃុំ ប៉ុណ្ណាដែត បញ្ជាក់ថា «ក្នុងដំណាក់កាលនេះ ឲ្យតែមានលុយ​ឲ្យកូនរៀន ​មានលុយ​ចាក់សាំង​ មានលុយ​សម្រាប់​អាហារ​បីពេលនោះ​ជា​ការ​ល្អ​ហើយ​ ​ទៅ​ចង់​មានបានដោយសារលេងល្បែង​នោះ​គឺ​មិន​ទេ មួម៉ៅ​ទាំងព្រឹក»។ តាមរយៈ ជំហររបស់លោក ឃុំ ប៉ុណ្ណាដែត ដោយ​មិនគាំទ្រការលេង​ល្បែង​តាម​អនឡាញនេះបានធ្វើឲ្យមហាជនសរសើរ និងគាំទ្រផងដែរ។ឮ

ដោយ​ឡែក​បើនិយាយពីរឿងជីវិតគូរ​របស់ លោក ឃុំ ប៉ុណ្ណាដែត ដែល​ជាស្វាមី និងភរិយាគឺអ្នកនាង យក់ ឋិតរដ្ឋា ឯណេះ​វិញ ឃើញ​ថា​អ្នកទាំងពីរ​គឺស្រលាញ់គ្នាខ្លាំងណាស់​រហូត​សាង​សុភមង្គល​ដ៏ផ្អែមល្ហែម និងមាន កូន ៣ នាក់ ជា​ចំណង​ដៃអាពាហ៍ពិពាហ៍ទៀតផង។ ទន្ទឹមគ្នានេះ គេសង្កេតឃើញ​អ្នកនាងយក់ ឋិតរដ្ឋា និងស្វាម លោក ឃុំ ប៊ុណ្ណាដែត តែង​បាន​បង្ហាញស្នាម​ញញឹម​យ៉ាង​មាន​ក្តីសុខ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម