ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ
តារាសម្តែង និងចម្រៀងកញ្ញា សុខ ស្រីម៉ុច ថ្មីៗនេះបញ្ចេញរូបភាពតាមរយៈការលេចវត្តមានទៅដើរលេងកម្សាន្តលើទឹកដីខេត្តសៀមរាបអង្គរយ៉ាងស្រស់ស្អាត។ ក្នុងដំណើរកម្សាន្តនេះដែរក្រៅពីការរំលេចរូបភាពជាច្រើនសន្លឹក សុច ស្រីម៉ុច ក៏បានអំពាវនាវដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សា និងផ្សព្វផ្សាយមរតកដូនតាខ្មែរទៅកាន់ពិភពលោក។

សុខ ស្រីម៉ុច បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំង ដែលបានកើតជាកូនខ្មែរ រស់នៅលើទឹកដីដ៏អច្ឆរិយនៃប្រទេសកម្ពុជាពិសេសពេលបានទៅដល់ទឹកដីប្រវត្តិសាស្រ្តសៀមអង្គរ គឺធ្វើឲ្យនាងមានក្តីមោទនភាពបំផុត។ អ្វីដែលនាងកាន់តែចង់ឃើញថែមទៀតគឺ សូមឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ដែលដូនតាបានបន្សល់ទុក។
ដោយឡែកពីនេះ គេនៅចាំបានថា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ តារាសម្តែងកញ្ញា សុខ ស្រីម៉ុច កាលពីថ្មីៗក៏បានចេញមុខអំពាវនាវដល់មហាជន ក៏ដូចជាយុវជនខ្មែរត្រូវចូលរួមការគាំទ្រចំពោះវិស័យភាពយន្តជាតិឲ្យបានផុលផុសខណៈបច្ចុប្បន្នលំហូរនៃភាពយន្តបរទេសកំពុងមានការប្រកួតប្រជែង។
តារាស្រីកញ្ញា សុខ ស្រីម៉ុច បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងដែរថា «ខ្ញុំសូមស្នើដល់បងប្អូនមហាជនខ្មែរត្រូវចូលរួមគាំទ្រ លើកស្ទួយវិស័យភាពយន្តខ្មែរយើងឲ្យបានច្រើនជាងការគាំទ្រភាពយន្តបរទេសដែលជាប្រទេសជិតខាង ហើយម្យ៉ាងទៀតក៏អំពាវនាវឲ្យមានការកាត់បន្ថយការនាំចូល ឬចាក់បញ្ចាំងភាពយន្តបរទេសដើម្បីឲ្យភាពយន្តរបស់ខ្មែរកាន់តែមានការគាំទ្រច្រើនថែមទៀត។

គួរកត់សម្គាល់ថា តារាសម្ដែង និងចម្រៀងកញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្នត្រូវគេមើលឃើញថា ថ្វីត្បិតនាងមានភាពមមាញឹកការងារច្រើនទាំងអាជីពសិល្បៈ និងផ្ទាល់ខ្លួនបន្តិចក្តី តែបើនិយាយពីរូបសម្រស់នាងកាន់តែស្អាតផូរផង់ជាងមុនស្របពេលដែល ជីវិតរបស់នាងក៏មានលទ្ធភាពលូយឆាយបើធៀបនឹងមិត្តភក្តិរួមអាជីពសិល្បៈ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


