ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត សម្រេចលុបចោល MV បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» ស្របតាមបំណងអ្នកគាំទ្រ
នៅលើទំព័រហ្វេសប៊ុក លោក ខេមរ: សិរីមន្ត បានប្រកាសបលុបចោល MV បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» ដែលរងការរិះគន់ពីអ្នកគាំទ្រកន្លងមក។

តារាចម្រៀង ខេមរ: សិរីមន្ត បានបញ្ជាក់ថា បទ «ឆ្នាំហ្នឹងសប្បាយខ្លាំង» គិតមកដល់ពេលនេះ ចំនួនអ្នកទស្សនា Teaser មាន (2M) នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន និង MV (1M) នៅក្នុងយូធូបរយ:ពេល ២ ថ្ងៃ។
យ៉ាងណាមិញ បើតាមកំពូលតារាចម្រៀងរូបនេះ ការសម្រេចចិត្តលុបគឺលុបតែ MV តែប៉ុណ្ណោះ។
តាមរយ:ការប្រកាសពីសំណាក់លោក ខេមរ: សិរីមន្ត ក៏មានការបញ្ចេញមតិផ្សេងៗគ្នាពីមហាជនដោយខ្លះយល់ថា ការលុប MV បទខាងលើនេះជារឿងល្អ។ រីឯអ្នកខ្លះទៀតទៀតលើកហេតុផលថា ដូចជាមិនអាក្រក់ណាស់ណាទេថ្វីត្បិតតែបទត្រៀមចូលឆ្នាំគឺបែបសប្បាយមិនមែនបទប្រពៃណី។ បន្ថែមពីនេះអ្នកគាំទ្រក៏ឲ្យអ្នករិះគន់មានការគិតពិចារណាឡើងវិញលើការរិះគន់បែបស្ថាបនាកុំរិះគន់ព្រោះតាមគ្នា។

កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរ: សិរីមន្ត មួយរយៈចុងក្រោយនេះបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដើម្បីស្រូបទាញប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជននិងមិត្តៗយុវវ័យ។
ការចេញបទចម្រៀងថ្មីៗរបស់ លោក ខេមរ: សិរីមន្ត កន្លងមកផ្ទុះការគាំទ្រផងនិងរិះគន់ផងពោលគឺចាប់តាំងពីចេញបទ «CALL ME PAPA» បទ «អូនរាំអែន» និងបទ“ឆ្នាំនឹងសប្បាយខ្លាំង” ដែលមិនមែនជាបទបែបប្រពៃណីទេគឺជាបទចង្វាក់បែបទំនើប៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


