ជីវិតកម្សាន្ដ
នី មុន្នីនាថ៖ គ្រាន់តែបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសខ្ញុំសោះ ក៏អ្នកច្រណែនដែរ
តារាសម្តែងពូកែខាងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែលជាជនជាតិថៃបានធ្វើការរិះគន់ដោយភាពច្រណែនទៅលើការតុបតែងខ្លួនបង្ហាញពីវប្បធម៌ដ៏ផូរផង់ប្រទេសកម្ពុជា។

ប្រាកដណាស់តារាស្រីរូបស្រស់កញ្ញា នី មុន្នីនាថ មុននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះវីដេអូមួយតាមរយៈការតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតអប្សរារាំល្វតល្វន់ក្នុងបទ«មហោរី»។ ក្នុងនោះ នី មុន្នីនាថ បានលើកឡើងថា ស្រលាញ់គឺជាការថែរក្សា ស្រលាញ់គឺជាការចែករំលែកទោះមិនសូវល្អតែអ្វីទាំងអស់នេះគឺជាការដែលលះបង់ និងស្រលាញ់ខំធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជាផ្នែកតូចមួយនៃការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌ជាតិខ្មែរ ក្នុងនិយមន័យអភិវឌ្ឍន៍ដើម្បីអភិរក្ស។
បន្ទាប់ពីឃើញការបង្ហោះរបស់តារាស្រីរបស់ខ្មែរកញ្ញា នី មុន្នីនាថ ស្រាប់តែគេឃើញមានអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកថៃមួយចំនួនបាននាំគ្នាចូលមកខមិនរិះគន់ដោយការច្រណែនមកលើតារាសម្តែងកញ្ញា នី មុន្នីនាថ ដែលបាននឹងកំពុងបង្ហាញពីវប្បធម៌ដ៏ផូរផង់ប្រទេសកម្ពុជាយ៉ាងគឃ្លើន។

ឆ្លើយតបការរិះគន់នោះដែរតារាស្រីកញ្ញា នី មុន្នីនាថ បានលើកឡើងដូច្នេះថា “នេះជារបស់ខ្មែរពិត ដូចសត្រូវជាមួយគ្នាពីជាតិមុនអ៊ីចឹង នាងខ្ញុំបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសនាងខ្ញុំសោះហ្នឹង ក៏ច្រណែនដែរ”។ កញ្ញា នី មុន្នីនាថ បានបំផុសបន្ថែមថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
ជាមួយគ្នានេះក៏មានអ្នកគាំទ្រមួយចំនួនធំបានបញ្ចេញទស្សនៈថា «យើងរួមគ្នាធ្វើវីដេអូនឹងបានច្រើនទៅ, អ្នកជិតខាងច្រណែន ព្រោះគេគ្មានអ្វីដែលប្រទេសយើងមាន តែខ្ញុំនិយាយតាមត្រង់បងរាំស្អាតខ្លាំងណាស់, រក្សាតម្លៃរបស់យើងគ្រប់ទង្វើរ គ្រប់ពាក្យសម្ដីរបស់យើងគឺតែងតែមានអ្នកចាំមើល ចាំស្ដាប់ និងយកទៅនិយាយបន្តជានិច្ចវប្បធម៌របស់យើងពិតជាស្រស់ស្អាតអស្ចារ្យ និងថ្លៃថ្នូរខ្លាំងណាស់។

តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ គឺជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុស ស្មារតីដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនី ក្នុងកិច្ចការងារសង្គមដូចជាការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់, ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


