Connect with us

ជីវិតកម្សាន្ដ

នី មុន្នី្ននាថ ថា រំភើបចិត្តខ្លាំង ក្រោយអានសារពិសេសសម្តេចធិបតី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន

បានផុស

នៅ

តារាសម្តែងទឹកភ្នែកកញ្ញា នី មុន្នី្ននាថ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំងបន្ទាប់ពីនាងបានអានសារពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

នី មុន្នី្ននាថ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នី មុន្នី្ននាថ ថា “សូមគោរពពុកម៉ែបងប្អូន អានឱ្យបានដល់ចប់ ខ្ញុំអានរួចហើយក៏អង្គុយញញឹមតែម្នាក់ឯង ព្រោះថ្នាក់ដឹកនាំកម្ពុជា មិនដែលព្រងើយកន្តើយចំពោះរឿងអ្នកភូមិខ្មែរយើង នៅភូមិព្រៃចាន់ និងភូមិជោគជ័យឡើយ”។

តារាសម្តែងទឹកភ្នែកកញ្ញានី មុន្នី្ននាថ បញ្ជាក់ទៀតថា “រដ្ឋាភិបាលកម្ពុជា អត់ធ្មត់ ស្ងប់ស្ងាត់កន្លងមក ពិតជាទទួលបានលទ្ធផលជាទីគាប់ចិត្តពិតមែន ប្រជាជនខ្មែរពិតជានឹកដឹងគុណថ្នាក់ដឹកនាំកម្ពុជា ដឹកនាំដោយ «សម្តេចតេជោ-សម្តេចធិបតី» គ្មានថ្ងៃបំភ្លេចបានឡើយ”។ មិនខុសពីតារាសម្តែង នី មុន្នី្ននាថ ទេ គឺមានប្រជាជនខ្មែរទូទាំងប្រទេស ក៏សម្តែងក្តីរំភើបផងដែរ។

សូមជម្រាបថា ការបង្ហាញអារម្មណ៍រំភើបរបស់តារាស្រី នី មុន្នី្ននាថ ខាងលើនេះស្របពេលដែលសម្ដេចមហាបវរធិបតីបានសារពិសេសរបស់ជូនបងប្អូនជន រួមជាតិពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនជាពិ សេសនៅភូមិព្រៃចាន់និងភូមិជោគជ័យក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារស្ថានការណ៍បានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម