ជីវិតកម្សាន្ដ
រំលេចខ្លួនក្នុងឈុតកូនក្រមុំកូរ៉េ Kwan ទទួលការសរសើរភ្លូកទឹកភ្លូកដី
កាលពីពេលថ្មីៗនេះ តារាសម្ដែង Kwan Usamanee បានបង្ហោះរូបភាពស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សជាឈុតបែបកូរ៉េអមជាមួយនឹងមកុដតុបតែងនៅលើក្បាលរបស់នាង។ អ្វីដែលកាន់តែពិសេសខ្លាំងបំផុតនោះគឺការតុបតែងមុខមាត់របស់នាងលើកនេះ ទាក់ចិត្តអ្នកគាំទ្រលើកសរសើរសម្រស់យ៉ាងភ្លូកទឹកភ្លូកដី។

តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់នាងនៅក្នុងរូបភាពប៉ុន្មានសន្លឹកតារាសម្ដែងទាំងតួឯកនិងតួកាចរូបនេះបានសរសេរខេបសិនថា “ជាលើកដំបូងដែលស្លៀកឈុតអាពាហ៍ពិពាហ៍បែបនេះ ពិតជារំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង”។
បន្ទាប់ពីបង្ហោះរូបភាពក្នុងឈុតកូនប្រមុំបែបកូរ៉េមិនបានប៉ុន្មានផង Kwan Usamanee ទទួលបានមតិជាច្រើនក្នុងន័យលើកសរសើរសម្រស់របស់នាងថាស្លៀកឈុតម្ដងនេះពិតជាស្រស់ស្អាតខ្លាំង មើលមិនដឹងថាជានាងឡើយ។ ជាពិសេសទៀតដែរ ឈុតមួយនេះបានលើកសម្រស់នាងឲ្យកាន់តែមានវ័យក្មេងជាងមុនទ្វរដង ហើយមហាជនគ្រប់ៗគ្នាពិតជាចង់ឃើញរូបនាងចូលរោងការឆាប់ៗផងដែរ។
ទោះយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកនោះទេ សម្រាប់តួឯកស្រីប្រចាំប៉ុស៍លេខ៧ថៃរូបនេះ តែងតែទទួលបានការសរសើរទាក់ទិននឹងសម្រស់របស់នាង ថ្វីបើមានវ័យ៣៦ឆ្នាំហើយក្ដី។ ជារឿយៗនាងតែងរំលេចខ្លួនលើបណ្ដាញសង្គមទាំងរូបភាពសិចស៊ីនិងរមទម ហើយក៏មិនខ្វះអ្នកសរសើរនាងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


