ជីវិតកម្សាន្ដ
ម្ចាស់មកុដវ័យក្មេង ជូរី ល្អហួស បញ្ចេញវីដេអូខ្មែរអប្សរា Makeup Trend ផ្ទុះការគាំទ្រខ្លាំង
ដូចដែលធ្លាប់បានសន្យា ទីបំផុតម្ចាស់មកុដ Miss Preteen Junior Idol 2024 យុវតី ជូរី ល្អហួស បានបញ្ចេញវីដេអូដ៏អស្ចារ្យគឺការតុបតែងខ្លួនជាខ្មែរអប្សរា Makeup Trend បង្ហាញនៅលើបណ្ដាញសង្គមជាសាធារណៈ កាលពីព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤។

តាមរយៈការបង្ហាញវីដេអូជាអប្សរា Makeup Trend របស់ម្ចាស់មកុដ Miss Preteen Junior Idol 2024 ជូរី ល្អហួស ពេលនេះ កំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរជាថ្មី បន្ទាប់ពីបវរកញ្ញាវ័យក្មេងរូបនេះ រំលេចខ្លួនដ៏ទាក់ទាញ ក្នុងនាមជាកូនខ្មែរទៅកាន់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។
រំលេចខ្លួនជាមួយការតុបតែងខ្លួនបែបនេះ ល្អហួស បានរៀបរាប់ថា «ខ្មែរ អប្សរា Makeup Trend ចេញមកហើយ តាមសំណូមពរពុកម៉ែបងប្អូនប្រជាជនកម្ពុជា ដោយប្រើបេះដូងក្នុងនាមជាកូនខ្មែរមកផលិតវីដេអូមួយនេះ។ Team ការងារអរគុណលោកពូ Kim San សម្រាប់ការចំណាយថវិកាផលិតវីដេអូជូនក្មួយ និងអរគុណដល់អ្នកគ្រូ ព្រះកាយ ច័ន្ទ សម្រាប់ការរៀបកាច់ក្បាច់អប្សរាជូនកូនអរគុណដល់បង Can Jokkomi & Lim Cheng ក្នុងការរៀបចំចង្វាក់ភ្លេង និងក្បាច់រាំ M akeup ជូនប្អូន»។

ទន្ទឹមគ្នា នៃការបញ្ចេញវីដេអូរបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស នាពេលនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការគាំទ្រ និងមោទនភាពជាខ្លាំងចំពោះការបង្កើតវីដេអូខ្មែរអប្សរា Makeup Trend ពីសំណាក់ ជូរី ល្អហួស។
គេនៅចាំបានថា ក្រោយពីទទួលបានជោគជ័យនៅក្នុងការគ្រងមកុដ Miss Preteen Junior Idol 2024 នៅឆាកអន្តរជាតិ កាលពីថ្មីៗ នេះ ជូរី ល្អហួស បានបង្ហើបពីក្តីស្រមៃរបស់ខ្លួន ដោយចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក៕
អត្ថបទ ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


